Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាសូមលើកទឹកចិត្តឲ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាទិសដៅអនាគត ប្រទេសកម្ពុជា សូមលើកទឹក​​ចិត្ត​ឲ្យ​អាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម អាស៊ាន-ចិន ស្ដីពី ការរួមផ្សំផែន​ការមេត​ភ្ជាប់​អាស៊ានឆ្នាំ ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាព​លំហូរ​ទំនិញ, សេវាកម្ម, និងចលនាប្រជាជន។

តាមរយៈសុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួប​អនុ​ស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បន្ថែម​ពី​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ស្ដីពី ភាពជាដៃ​គូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) គួរត្រូវបានជំរុញ និងយកចិត្តទុកដាក់បន្ថែម ដែលការណ៍នេះ នឹង​ពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច សម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្រប​តាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្រ្ដ អាស៊ាន-ចិន ឆ្នាំ ២០៣០។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា កម្ពុជាសូមគាំទ្រចំពោះការលើកកម្ពស់ ទំនាក់ទំនងទៅជា​ដៃ​គូ​យុទ្ធ​សាស្រ្ដគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួប​អនុស្សាវ រីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ លើសពីនេះទៀត កម្ពុជាក៏សូមស្វាគមន៍ផងដែរ នូវគំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកល របស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់ សម្រាប់​បណ្ដាប្រទេសកំពុងអភិវឌ្ឍ នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការ​លើក​ស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចរីភាព និងការកាត់បន្ថយភាពក្រីក្រី។  

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្នុងន័យនេះ ប្រទេសកម្ពុជាសង្ឃឹមថា គំនិតផ្ដួចផ្ដើមខាងលើ នឹង​បំពេញ​បន្ថែម និងគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុយជ្រោយ របស់អាស៊ាន-ចិន ឲ្យកាន់តែមានអត្ថន័យ​ខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម