ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍សង្កាត់-ខណ្ឌទួលគោក មានការគាំទ្រពីមន្ទីរ-អង្គភាព សង្គមស៊ីវិល និងវិស័យឯកជន ១០០ភាគរយ
ក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់ខណ្ឌ-សង្កាត់ នៃរដ្ឋបាលខណ្ឌទូលគោក មានមន្ទីរ-អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា បានគាំទ្រគម្រោងអភិវឌ្ឍន៍ មូលដ្ឋានខណ្ឌទួលគោក ១០០ភាគរយ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានខណ្ឌទួលគោក ឲ្យកាន់តែរីកចំរើន ជាបន្តបន្ទាប់ទៀត។
ការប្រកាសពីការគាំទ្រ ចំពោះគម្រោងអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានខណ្ឌខាងលើនេះ បានធ្វើឡើងនៅក្នុងអង្គសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់ខណ្ឌ-សង្កាត់ នៃរដ្ឋបាលខណ្ឌទូលគោក នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីមន្ទីរនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា មួយចំនួនទៀត។
លោក ជា ពិសី បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់ខណ្ឌ-សង្កាត់ បានរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ ត្រូវមានការចូលរួមគាំទ្រ ដើម្បីឲ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។
លោកបញ្ជាក់ថា រដ្ឋបាលខណ្ឌ និងសង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ ទទួលបានជោគជ័យ ក៏ដោយសារតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងសប្បុរសជននានា ផងដែរ។
ចំណែកលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងដែរថា គោលបំណង ដែលបង្កើតឲ្យមានអង្គសិក្ខាសាលានេះឡើង គឺដើម្បីឲ្យរដ្ឋបាលខណ្ឌ-សង្កាត់ បង្ហាញពីគម្រោង នៃការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដើម្បីសុំឲ្យមានការគាំទ្រពីមន្ទីរ អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា គាំទ្រទៅលើគម្រោងដែលបានរៀបចំឡើងនេះ។
លោក នួន ផារ័ត្ន បានបន្តទៀតថា ការអភិវឌ្ឍមូលដ្ឋានសង្កាត់-ខណ្ឌ ធ្វើឡើងទៅតាមគម្រោងផែនការ ដែលយើងបានរៀបចំឡើង។ ដូច្នេះយើងត្រូវតែធ្វើគម្រោងនេះឲ្យបានល្អ ដើម្បីឲ្យមានការគាំទ្រចំពោះគម្រោងទាំងនេះ ព្រោះថា ការអភិវឌ្ឍ គឺត្រូវពឹងផ្អែកទៅលើគម្រោងផែនការ ដែលរៀបចំឡើងនេះហើយ។
ក្រៅពីការលើកឡើងខាងលើ លោក នួន ផារ័ត្ន ក៏បានលើកឡើងពីវិធានការជុំវិញការពារ ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ផងដែរ ដោយលោកបញ្ជាក់ថា បើទោះបីជាជំងឺកូវីដ-១៩ មានការថយចុះខ្លាំងយ៉ាងណាក្តី តែយើងត្រូវតែប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ មិនអាចទ្វេប្រហែសនោះទេ។ បន្ថែមពីនេះ លោកក៏បានអរគុណ ចំពោះអាជ្ញាធរខណ្ឌ-សង្កាត់ ដែលបានរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរ រហូតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធ និងអង្គសិក្ខាសាលាខាងលើលោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក គម្រោងផែនការអភិវឌ្ឍន៍ទាំង ១០សង្កាត់ ឆ្នាំ ២០២០ ដើម្បីអនុវត្តនៅឆ្នាំ ២០២១ មានចំនួន ៣១១គម្រោង យើងអនុវត្តបាន ១០០ភាគរយ។ ចំពោះលទ្ធផល នៃការគាំទ្រផែនការវិនិយោគឆ្នាំ ២០២១ ដើម្បីអនុវត្តការងារឆ្នាំ ២០២២ ខាងមុខនេះ រដ្ឋបាលខណ្ឌទួលគោក បានស្នើសុំឲ្យមានការគាំទ្រចំនួន៧៣គម្រោង ជាលទ្ធផលមានការគាំទ្ររហូតទៅដល់ ៧៧គម្រោង មានន័យថា លើសផែនការ ១០៥ភាគរយ ដោយសារ មានការបន្ថែមគម្រោងក្រៅ ៤គម្រោងទៀត ។
ដោយឡែក សម្រាប់គម្រោងផែនការអភិវឌ្ឍន៍សង្កាត់ទាំ ង១០ សរុបមានចំនួន ៣១១គម្រោង ជាលទ្ធផលមានការគាំទ្ររហូតទៅដល់ ៣៤៧គម្រោងស្មើនឹង ១១១% ដោយសារមានការបន្ថែមគម្រោងខាងក្រៅចំនួន ៣៦គម្រោងទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង