ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញជំរុញវិស័យនានាគាំទ្រគម្រោងវិនិយោគបីឆ្នាំរំកិលជាង ៥០០គម្រោង
រដ្ឋបាលខណ្ឌដូនពេញបានលើកយកគម្រោងវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនប្រមាណជាង ៥០០គម្រោង ដើម្បីដាក់ស្នើសុំដល់វិស័យនានាជួយគាំទ្រ ខណៈគម្រោងក្នុងឆ្នាំ២០២១នេះមិនទាន់បានសម្រេចពេញលេញនៅឡើយ ពោលគឺបានត្រឹមជិត ៦០ភាគរយប៉ុណ្ណោះ ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) នៅរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១នេះថា ឆ្នាំ២០២១ ខណ្ឌដូនពេញទទួលបានគម្រោងគាំទ្រសរុបចំនួន១២៨គម្រោង ដោយអនុវត្តសម្រេចបានចំនួន៧៣គម្រោង ស្មើនឹង៥៩ភាគរយ ក្នុងនោះមានផ្នែកសេដ្ឋកិច្ចចំនួន១៤គម្រោង, ផ្នែកសង្គមកិច្ចចំនួន ៣៥គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន៥គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន១៩គម្រោង។
លោកអភិបាលខណ្ឌបានបន្តថា គម្រោងអាទិភាពរបស់ខណ្ឌ ដាក់ស្នើសុំគាំទ្រឆ្នាំ២០២២ មានចំនួន១១២គម្រោងក្នុងនោះគម្រោងផ្នែកសេដ្ឋកិច្ច២៩គម្រោង,ផ្នែកសង្គមកិច្ច ៤០គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ២២គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន២១គម្រោង ។
បើតាមលោកអភិបាលខណ្ឌ សម្រាប់គម្រោងអទិភាពរបស់សង្កាត់ទាំង១១ ដាក់ស្នើសុំគាំទ្រ ឆ្នាំ២០២២ មានចំនួន៤០២គម្រោង ក្នុងនោះវិស័យអាជីវកម្មចំនួន ២៧គម្រោង, វិស័យអប់រំ២៩, វិស័យសុខភាព ៧២គម្រោង, វិស័យងាយរងគ្រោះ ៤២គម្រោង, វិស័យបរិស្ថាន ៥៤គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ចំនួន១៧៨គម្រោង ។
លោកអភិបាលខណ្ឌបានបញ្ជាក់បន្ថែមទៀតថា សិក្ខាសាលានេះរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រ ពីសំណាក់វិស័យជាច្រើន ដើម្បីឲ្យគម្រោងដែលបានរៀបចំឡើង ឆ្លុះបញ្ចាំងពីតម្រូវការជាអទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ ក៏ដូចជាការអនុវត្តទៅប្រកបដោយប្រសិទ្ធភាពជាដើម៕ រស្មី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត