ព័ត៌មានជាតិ
អំណោយលោកហ៊ុន ម៉ាណែត និងភរិយា បានឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន នៅឃុំបន្ទាយស្ទោង
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង កាលពីរសៀលថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារថ្មីទៀត ដែលរស់នៅភូមិសុភី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅពេលនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាព រស់នៅនិងដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឲ្យបងប្អូនអតីតយុទ្ធជន ឬប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយមិនបានដោះស្រាយនោះឡើយ។

ជាមួយនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ដែរថា ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ មានធូរស្រាល អត្រាឆ្លងនិងការទទួលមរណភាពមានការ ថយចុះ ដោយសារយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ បានគ្រប់ៗគ្នារួចហើយ ដូច្នេះរាជរដ្ឋាភិបាលបានសម្រេច បើកប្រទេសជាតិយើងឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ ដោយតម្រូវឲ្យយើងទាំងអស់គ្នារៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួនកុំបីមានការធ្វេសប្រហែសឡើយ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់និងគោរពតាមច្បាប់។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ដែរថា អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជននាពេលនេះ ជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីចំនួន០១កេស ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន០១យួរ និងថវិកាមួយចំនួនផងដែរ៕
ដោយ ៖ កោះកែវ






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ