ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ត្រូវបានជ្រើសតាំងជាប្រធានក្រុមការងារចំពោះកិច្ច ទទួលបន្ទុកការងារបកប្រែភាសាបរទេស នៃក្រសួងយុត្តិធម៌
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ទទួលបន្ទុកការ ងារបកប្រែភាសាបរទេស នៃក្រសួងយុត្តិធម៌។ តាមរយៈសេចក្ដីសម្រេចនេះ គឺលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវបានជ្រើសតាំងជាប្រធានក្រុមការងារនេះ។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ដូចជា៖ ទទួលបន្ទុកជាអ្នកបកប្រែភាសាផ្ទាល់មាត់ ជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំ និងជំនួបផ្សេងៗ ជាមួយភ្ញៀវ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។ ធ្វើការបកប្រែឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតរដ្ឋបាល និងសេចក្ដីប្រកាសព័ត៌មាននានា តាមការចាំបាច់ ទៅជាភាសាអង់គ្លេស បារាំង ចិន និងភាសាបរទេសផ្សេងទៀត។ និងបំពេញភារកិច្ចផ្សេងៗទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕





-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៣ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា