ព័ត៌មានជាតិ
ក្រសួងអប់រំ បើកវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចជាដំបូងនៅ កម្ពុជា
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ STEP IT Academy ព្រមទាំងក្រុមហ៊ុន The Idea នៅថ្ងៃទី៤ធ្នូនេះបានរៀបចំវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (e-learning) នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២០ (CEF 2020) ជាលើកដំបូងក្រោមពាក្យស្លោក “កសាងអនាគតជាមួយការសិក្សាតាមរយៈអេឡិចត្រូនិក” ក្នុងគោលដៅលើកកម្ពស់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ស្របពេលដែលប្រទេសកម្ពុជា កំពុងសម្របខ្លួនទៅនឹងបរិបទនៃយុគសម័យឌីជីថល។
ថ្លែងនៅក្នុងវេទិកាដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនាឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា «វេទិកានេះគឺជាឱកាសមួយ សម្រាប់យើងទាំងអស់គ្នា ក្នុងការចែករំលែកវិធីសាស្ត្រ និងការអនុវត្តល្អៗ ក្នុងការបន្តនូវការផ្តល់ឱកាសទៅដល់សិស្សានុស្ស ដែលគ្មានលទ្ធភាព ក្នុងការបន្តការសិក្សាតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ»។

វេទិកានេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី0៣ ដល់ថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធអនឡាញ ដែលបានផ្តល់វេទិកាជូនដល់អ្នកជំនាញជាច្រើនរូប រួមមានថ្នាក់ដឹកនាំក្រសួងអប់រំ អ្នកជំនាញ អ្នកឈានមុខគេលើវិស័យបច្ចេកវិទ្យាទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការធ្វើបទបង្ហាញ ផ្ដល់មតិយោបល់ ការយល់ដឹង និងការណែនាំ ទាក់ទិនទៅនឹងការអប់រំតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
ជាងនេះទៅទៀតនោះ វេទិកាក៏មានការប្រកួតប្រជែងពានរង្វាន់គ្រូបង្រៀនដែលមាន ភាពច្នៃប្រឌិតខ្ពស់ ប្រចាំឆ្នាំ ២០២០ផងដែរ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ នៅក្នុងប្រទេសកម្ពុជា ឲ្យជំរុញនូវការអនុវត្តនៃការបង្រៀនរបស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរជាងមុន។

ក្នុងនោះជ័យលាភីលេខ១បានទៅលើលោក ថុល ចាន់ថន មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល។ ជ័យលាភីលេខ២បានទៅលើ កញ្ញា គឹម មិថុនា មកពីសាលាជំនាន់ថ្មី វិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញនិងជ័យលាភីលេខ៣បានទៅលើលោក ចៅ វណ្ណៈ មកពីវិទ្យាល័យ កំរៀង ខេត្តបាត់ដំបង៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង