ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យយកចិត្តទុកដាក់លើមនុស្សចាស់ ខណៈរដូវរងា នឹងឈានចូលមកដល់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឲ្យយកចិត្តទុកដាក់លើមនុស្សចាស់ ខណៈដែលរដូវរងា នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះថា រដូវរងានឹងឈានចូលមកដល់ហើយ ដូច្នេះគ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់នៅក្នុងគ្រួសារ ដែលជាឪពុក-ម្ដាយ និងជីដូនជីតារបស់ខ្លួន ដែលពួកគាត់ចាញ់រងា។
ចំណែកអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ដែលគ្មានទីពឹង ដោយត្រូវផ្ដល់ភួយ មុង និងសម្ភារៈផ្សេងទៀត ជូនពួកគាត់។ នៅក្នុងរដូវចុះត្រជាក់នេះ ក៏ត្រូវពិនិត្យមើលផងដែរ ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត