ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ប្រកាសជាថ្មីថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់ចាំក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់ចាំក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយសម្ដេចបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាប់ផ្ដើមពិនិត្យមើលជុំវិញបញ្ហានេះ។
ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យមិនថយក្រោយនោះទេ ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានបន្តថយចុះជាបន្តបន្ទាប់។ ចំណែកឯចំនួនអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏បានកើនឡើងជាលំដាប់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អ្វីដែលត្រូវរង់ចាំការបើកដំណើរការបន្តទៀតនោះ គឺខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ដែលត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ ថា «អញ្ចឹងចូលខែធ្នូហ្នឹង រៀបចំទៅ នៅសល់តែប៉ុន្មានថ្ងៃទៀត ចូលដល់ហើយ បើកទៀត»៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង