ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង កកើតដំបូងតាំងពីឆ្នាំ២០០៥
តំបន់សេដ្ឋកិច្ចពិសេស ១១ កន្លែងកំពុងដំណើរការ និងសាងសង់បន្តបន្ទាប់នៅខេត្តស្វាយរៀង។ នេះបើតាមការឲ្យដឹងរបស់លោក រស់ ផារិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តស្វាយរៀងបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះ។
តំបន់សេដ្ឋកិច្ច ០៨ កន្លែងបានដំណើរការបង្កើតការងារដល់ពលរដ្ឋជាង ៧ ម៉ឺននាក់និង ០៣ កន្លែងទៀតកំពុងដំណើរការសាងសង់ ដែលនឹងបង្កើតការងារបន្ថែមរាប់ពាន់កន្លែងទៀត។

លោករស់ ផារិទ្ធបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស នៅខេត្តស្វាយរៀងកើតឡើងតាំងពីឆ្នាំ២០០៥។ រហូតមកដល់ពេលនេះមានរហូតដល់ ០៨ កន្លែង និង ០៣ កន្លែងទៀតកំពុងដំណើរការសាងសង់។
លោកបន្តថា ក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខរដ្ឋាភិបាល ខេត្តស្វាយរៀងមានការអភិវឌ្ឍឥតឈប់ឈរ។
ខេត្តស្វាយរៀងមានសក្ដានុពលលើការទាក់ទាញការវិនិយោគ ដោយសារជាខេត្តមានផ្ទៃដីធំទូលាយមិនលិចទឹក អំណោយផលសម្រាប់ការសាងសង់រោងចក្រសហគ្រាសនានា។ ក្រៅពីមានភូមិសាស្រ្តអំណោយផល ខេត្តស្វាយរៀងមានហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិនិងច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ពីរភ្ជាប់ជាមួយប្រទេសវៀតណាម។
លោករស់ ផារិទ្ធ បានបញ្ជាក់ថា ការយកមូលដ្ឋានក្រុងបាវិតជាតំបន់ឧស្សាហកម្ម ដោយសារមានទីតាំងជាច្រកចេញចូលសំខាន់ជាមួយប្រទេសវៀតណាម ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនវត្ថុធាតុដើម និងផលិតផលផ្សេងៗទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាសរាប់សិបកន្លែង ខេត្តស្វាយរៀងក៏មានសហគ្រាសតូចធំប្រហែល ១២៨ កន្លែង ដែលបានបង្កើតការងារជាប្រភពចំណូលសម្រាប់ការទ្រង់ទ្រង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
រដ្ឋបាលខេត្តស្វាយរៀងបានកំណត់តំបន់អភិវឌ្ឍជា ៣ តំបន់ដែលមានតំបន់ឧស្សាហកម្មស្ថិតនៅក្រុងបាវិត ដែលបណ្តុំដោយរោងចក្រសហគ្រាសរាប់សិបកន្លែង។ ទីពីរតំបន់កសិឧស្សាហកម្មដែលមានដាំដុះដំណាំកសិកម្មផង និងកសិឧស្សាហកម្មផង និងតំបន់កសិកម្មដែលមានការដាំដុះដំណាំស្រូវ។
តំបន់ឧស្សាហកម្មក្រៅពីមាននៅក្រុងបាវិត បានពង្រីកដល់តាមស្រុកមួយចំនួនទៀតមាននៅស្រុកចន្រ្ទា និងនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀងមានសក្តានុពលដល់ការវិនិយោគសាងសង់រោងចក្រសហគ្រាសនានា គឹដោយសារជាខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ។ ក្រៅពីមានច្រកទ្វារព្រំដែនអន្តរជាតិដល់ទៅពីរមានបាវិត និងព្រៃវល្លិ៍ ក៏មានច្រកទ្វារព្រំដែនទ្វេភាគីនិងច្រកទ្វារតំបន់ព្រំដែនជាច្រើនទៀត រួមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ បង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូននិងលំហូរការធ្វើដំណើររបស់ប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយបានងាយស្រួល៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ