ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ៖ កូវីដ ស៊ីស្ពានអស់ប្រមាណ ២៣០០ស្ពាន
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃព្រឹកទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាទប់ការរីករាលនៅកម្ពុជា រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ២៣០០លានដុល្លារ ដែលថវិកានេះ បើយកទៅសង់ស្ពានឆ្លងស្ទឹង ឆ្លងទន្លេតូចៗ បានប្រមាណ២៣០០ស្ពាន។

មានប្រសាសន៏នៅក្នុងពិធីនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំចង់ឲ្យស្ទឹងព្រែកត្នោត ពីរគីឡូស្ពានមួយ ពីរគីឡូស្ពានមួយ, ទន្លេតូច, ស្ទឹងពោធិ៍សាត់, ស្ទឹងមង្គលបូរី, ស្ទឹងសង្កែ, ស្ទឹងសែន ពីរគីឡូ បីគីឡូស្ពានមួយ ពីរគីឡូ បីគីឡូស្ពានមួយ ពីព្រោះស្ពានមួយអស់ប្រហែល១លានដុល្លារ ចុះបើប្រើតែមួយរយលានបានស្ពាន១០០”។

សម្តេចតេជោបញ្ជាក់ទៀតថា “គម្រោងរបស់ខ្ញុំ គឺបែបនេះ រួចហើយយើងដាក់ស្ពានឆ្លងទន្លេមេគង្គ ដាក់ស្ពានឆ្លងទន្លេបាសាក់បន្ថែមទៀត ប៉ុន្តែមិននឹកស្មានថា អាកូវីដវាទទួលទានអស់២៣០០លាន ដើម្បីដោះស្រាយបញ្ហាកូវីដ។ ដូច្នេះត្រូវឱ្យយើងបន្តស្នើសុំមិត្តចិនជួយបន្តទៀត ហើយសម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ប្រទេសចិន នឹងបន្តជួយកម្ពុជាតទៅទៀត តាមគម្រោង ដែលបានលើកឡើង”។
បើតាមសម្ដេចតេជោ ហ៊ុន សែន ចំណុចល្អរបស់មិត្តចិននៅត្រង់ថា កន្លែងណាដែលជាគម្រោងអាទិភាពរបស់កម្ពុជា ហើយកម្ពុជាសុំដាក់គម្រោងទៅ ដោយមានការសិក្សាម៉ត់ចត់ គឺមិត្តចិនផ្ដល់ឥណទាន ដោយគោរពតាមការចង់បានរបស់កម្ពុជា ដែលនេះជាចំណុចពិសេសរបស់ចិន “ដែលខុសប្លែកពីកន្លែងដទៃ ពីប្រភពទុនដទៃ យើងចង់បានត្រង់នេះ គេថាត្រង់នោះ ចំណុចពិសេស គឺកន្លែងហ្នឹង”៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ