Connect with us

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​អប់រំ សុំទោសជាសាធារណៈ (Videos)

បានផុស

នៅ

ភ្នំពេញ ៖ តាម​បញ្ជា​របស់​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​ស្តីទី ឆៃ ស៊ីណា​រិ​ទ្ធ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​នារី​ម្នាក់ ឈ្មោះ ឈិន ម​ន្ថា អាយុ​៣៥ឆ្នាំ មាន​អាសយដ្ឋាន ផ្ទះ​លេខ​12 ផ្លូវ​sk05 បុរី​ពិភពថ្មី​កួរស្រូវ​3 ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​មុខរបរ​ជា​អ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmetic​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់​គណនី​ឈ្មោះ Ka Piink បាន​បង្ហោះ​ក្នុង​គណនី​របស់​ខ្លួន ដែលមាន​ខ្លឹមសារ​ថា​” ផ្សារ​ជ​ពូ​វ័​ន្ត​បិទ​ហើយ អ្នកលក់​ទូរស័ព្ទ​ម្នាក់​បាន​ស្លាប់ និង​បងប្អូន​គាត់​៥នាក់​ទៀត​ក៏បាន​ឆ្លង​ដែរ​” បន្ទាប់មក​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើការ​ចែករំលែក​តៗ​គ្នា​ជាច្រើន ដោយ​ខ្លឹមសារ​នេះ​បាន​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។ ដោយ​ឃើញ​ដូច្នេះ​អគ្គស្នងការ​នគរបាល​ស្តីទី បានចេញ​បញ្ជា​ឲ្យ​នាយកដ្ឋាន​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​ឲ្យ​បញ្ឈប់​ការចែក​ចាយ​ព័ត៌មាន​ដែល​អាច​បង្កឱ្យមាន​ការ​ចលាចល​នៅក្នុង​សង្គម​។

នៅ​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលា​ម៉ោង ២រសៀល នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ប​ច្ចេក​វិទ្យា​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន ម្ចាស់​គណនី​ខាងលើ ដើម្បី​យក​មក​បំភ្លឺ​នៅក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស។

លោក យ៉ូ​ង សុវណ្ណ នាយ​ផ្នែក​ប្រឆាំង​បទល្មើស​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានបញ្ជាក់​ប្រាប់​ថា ស្ត្រី​ឈ្មោះ ឈិន ម​ន្ថា ដែលជា​ម្ចាស់​គណនី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​ខ្លឹមសារ​ដូច​ខាងលើ​នោះ​មែន ដោយ​ខ្លួន​បានទទួល​សារ​ពី​មិត្ត​ភ័ក្តិ​តាម messenger ដោយ​ខ្វះ​ការពិចារណា​ខ្លួន​ក៏បាន​បង្ហោះ​ព័ត៌មាន​នេះ​ទៅក្នុង​គណនី បន្ទាប់មក​ខ្លួន​ក៏​លុបចេញ​ទៅវិញ​ដោយមាន​អ្នក​ប្រាប់​ថា ​ព័ត៌មាន​នេះ​មិន​ពិត​ទេ តែ​ខ្លួន​មិនបាន​ដឹងថា​មាន​អ្នក​យក​ទៅ​ចែកចាយ​បន្ត​យ៉ាងច្រើន​ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​មហាជន បន្ទាប់មក​នារី​ឈ្មោះ ឈិន ម​ន្ថា ក៏បាន​ធ្វើ​ការសុំ​អភ័យទោស និង​សន្យាថា​ឈប់​ចែកចាយ​ព័ត៌មាន​ណា​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​ទៀតហើយ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ដាស់តឿន​ក្រើនរំលឹក ដល់​អ្នកលេង​ក្នុង​បណ្ដាញ​សង្គម​ទាំងអស់ សូម​ធ្វើការ​ពិចារណា និង​ផ្ទៀងផ្ទាត់​រាល់​ព័ត៌មាន​ទាំងអស់​មុន​ពេល​ដែល​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម ជៀសវាង​បង្ហោះ​ព័ត៌មាន​ណា​ដែល​មិន​មាន​ការពិត និង​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​អាច​ប្រឈមមុខ​នឹង​ច្បាប់ និង​បង្ក​ភាព​ចលាចល​ដល់​សង្គម​ជាតិ​ទាំងមូល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម