Connect with us

ព័ត៌មានជាតិ

ជិះកង់ហាត់ប្រាណដើម្បីសុខភាពត្រូវរថយន្ដដឹកទំនិញបុកបាក់ភ្លៅម្ខាង

បានផុស

នៅ

បុរសម្នាក់កំពុងជិះកង់ហាត់ប្រាណត្រូវបានរថយន្ដដឹកទំនិញធន់ធំរបស់ក្រុមហ៊ុន (ស៊ី ហរ ហ៊ុយ ) បុកបណ្ដាលអោយរងរបួសបាក់ភ្លៅម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ កាលវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២០នេះ នៅតាមបណ្ដោយ ផ្លូវជាតិ លេខ២១Bស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុក រ៉ាស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ថូយ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ព្រែកត្រែង សង្កាត់សិត្បូត៍ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។បើករថយន្តដឹកទំនិញធន់ធំ ពណ៍ខៀវ ពាក់ ស្លាកលេខភ្នំពេញ3B-3634 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន( ស៊ី ហរ ហ៊ុយ ) ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងជិះ កង់ គួក ដើម្បីហាត់ប្រាណតាមបណ្ដោយផ្លូវជាតិលេខ២១Bក្នុងទិសដៅពីត្បូងទៅជើង លុះដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ដបង្កមកបុកជនរងគ្រោះពីក្រោយបណ្ដាលឲ្យរងបាក់ភ្លៅ ខាងស្ដាំតែម្ដង ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋនិងក្រុមអ្នកជិះកង់ហាត់ប្រាណជា មួយជនរងគ្រោះ ឃាត់ខ្លួនប្រគល់អោយសមត្តកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រីឯរថយន្តបង្កនិងកង់រងការខូចខាត ហើយត្រូវបាននគរបាលចរាចរណ៍ធ្វើការវាស់វែងយកមករក្សា ទុកនៅអធិការក្រុងតាខ្មៅ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម