Connect with us

ព័ត៌មានជាតិ

លទ្ធផលបណ្ដោះអាសន្ន ៤០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១​

បានផុស

នៅ

តាមរបាយការណ៍ពីឃុំ-សង្កាត់ ចំនួន១.២៥៥ លទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី ៤០ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ឆ្នាំ ២០២១ ត្រូវ​នឹងថ្ងៃទី ​២​២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទូទាំងប្រទេស មាន​​ប្រជាពលរដ្ឋ​ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន​ ៥.​៣៥៨នាក់។

ចំណែកអ្នក ដែលនឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត​មានចំនួន ​៤.២៥៩នាក់ ហើយអ្នកដែលបានកែតម្រូវទិន្នន័យ​មានចំនួន ​២.៨៣១​នាក់។ រីឯអ្នក​ដែលបានផ្ទេរទីលំនៅចូលក្នុង​ឃុំ-សង្កាត់ថ្មី ​មានចំនួន​ ២.៤៥០​នាក់។

សរុបរយៈពេល​ ៤០ថ្ងៃ ​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ គឺមាន​ប្រជាពលរដ្ឋ​ ដែលបាន​អញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតថ្មីសរុប​ចំនួន ​៤០១.២៤៥ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សរុប​មានចំនួន ​១៩១.០៣១ នាក់, អ្នក​ដែល​បាន​កែតម្រូវទិន្នន័យសរុប​មានចំនួន​១៦៣.៦៨៩នាក់ ហើយអ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ-សង្កាត់ថ្មីសរុបមានចំនួន ​១២២.៣៩៣ នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គ.ជ.ប បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត​ ឲ្យបានគ្រប់ៗគ្នា​។

ប្រជាពលរដ្ឋ អាច​ចូលទៅ​កាន់​គេហទំព័រ គ.ជ.ប www.nec.gov.kh/​khmer/​taxonomy/​term/​364 ដើម្បី​ពិនិត្យមើលតារាងលទ្ធផលបណ្ដោះ​អាសន្ន នៃការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​​បោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥១ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៥១ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម