ព័ត៌មានជាតិ
ចិនផ្តល់ជំនួយសម្ភារវេជ្ជសាស្ត្រចំនួន១១មុខបន្ថែមទៀតដល់កម្ពុជា
សម្ភារវេជ្ជសាស្ត្រចំនួន១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ក្រសួងការពារជាតិចិន ដល់ក្រសួងការពារជាតិកម្ពុជា បានដឹកមកដល់ហើយ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ហើយពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងនៅក្នុងពិធីនោះ លោក Wang Wentian បានលើកឡើងថា ក្រោយផ្ទុះឡើងនៃជំងឺ Covid-19 យោធានៃប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ដោយបានផ្ដល់ជំនួយដើម្បីចូលរួមទប់ស្កាត់វីរុសជាច្រើនលើកផងដែរ។ ការសហការគ្នាដើម្បីទប់ស្កាត់វីរុសនេះ មិនត្រឹមតែបង្កើនភាពជាគំរូ នៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិប៉ុណ្ណោះទេ ក៏ជាការចូលរួមកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាផងដែរ ។ លោកថា សម្ដេចពិជ័យសេនាទៀបាញ់ ក៏ធ្លាប់ប្រគល់សម្ភារប្រឆាំងកូវីដ១៩ ជូនដល់ក្រសួងការពារជាតិចិនផងដែរ ហើយការផ្ដល់ជូនគ្នាទៅវិញទៅមកនេះ បានបង្ហាញអំពីការរួមសុខទុក្ខជាមួយគ្នារវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ដែរថា ក្រោយផ្ទុះឡើងនៃជំងឺកូវីដ១៩ កងទ័ពនៃប្រទេសទាំងពីរបានចូលរួមទប់ស្កាត់យ៉ាងសកម្មនៅក្នុងប្រទេសរបស់ខ្លួន ដោយអនុវត្តតាមស្មារតីមិនចុះចាញ់ភាពលំបាក ដើម្បីចូលរួមយ៉ាងសកម្មក្នុងការការពារអាយុជីវិតរបស់ប្រជាជន។

សម្រាប់ប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ តាមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារសម្រេចបាននូវការងារដ៏លំបាក ហើយគ្រោះថ្នាក់បំផុត និងបានបោះជំហានយ៉ាងខ្លាំងក្លារាល់ឧបសគ្គនានា ដូចជាយុទ្ធនាការចាក់វ៉ាក់សាំង គ្រប់គ្រងព្រំដែន សន្តិសុខនៅតាមកន្លែងព្យាបាលវីរុស Covid-19 ជាដើម។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាក្រសួងការពារជាតិចិន ដែលបានផ្ដល់សម្ភារៈការពារជំងឺ Covid-19 ដល់កម្ពុជា។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ការផ្ដល់ជំនួយសម្ភារប្រឆាំងកូវីដ១៩នាពេលនេះ គឺបន្ថែមទៅលើវ៉ាក់សាំង និងការបញ្ជូនអ្នកជំនាញយោធា ដើម្បីផ្ដល់បទពិសោធន៍រួមសហការគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ហើយគឺជាការចូលរួមដ៏សំខាន់នៅក្នុងការការពារសុខភាពសាធារណៈ ក៏ដូចជាសុខភាពប្រជាពលរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩មកដល់កម្ពុជា ហើយប្រទេសចិនក៏បានក្លាយជាប្រទេស ដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ៨,៣០០,០០០ដូស៕ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?