Connect with us

ព័ត៌មានជាតិ

បាក់ច្រាំង អ្នក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កងមាស កាត់​តាម​រកាកោង​​ សូម​ផ្អាក​​បណ្តោះអាសន្ន

បានផុស

នៅ

បងប្អូនដែលមានរថយន្តធ្វើដំណើទៅស្រុក​កងមាសខេត្តកំពង់ចាម កាត់​តាម​រកាកោង​​ សូម​ពង្វាង​ផ្លូវ​មួយ​រយៈព្រោះផ្លូវបាក់បើកឡានលែងកើតហើយ។

ដោយសារចរន្តលំហូរទឹក បានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនូវ​ផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនដែលស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដែល​ភ្ជាប់ទៅ​ភូមិ​ឃុំ​មួយ​ចំនួន ក្នុង​ស្រុក​កងមាស​ ខេត្ត​កំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការខូចខាតនេះ រដ្ឋបាលខេត្តកណ្តាល​និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងពិនិត្យពិភាក្សារកវិធីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។

តាមលោកមេឃុំរកាកោងទី ១ បានរៀបរាប់ថា កន្លែងដែលច្រាំងបាក់នោះ មិនមែនកន្លែងចាស់ទេគឺនៅផ្នែកខាងមុខ ទៀត​ ខណៈ​ដែល​កន្លែងច្រាំងបាក់ចាស់បានដាក់ដីខ្សាច់ និង​ដាក់បង្គោលដើម្បីជាការចំណាំឲ្យប្រជាពលរដ្ឋបានដឹងពីហានិភ័យហើយ។

លោកមេឃុំ​បានបន្ត​ថា ច្រាំងកំពុងតែបន្តបាក់ទៀត ហើយ​អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​រថយន្ត ឬ ម៉ូតូបានផ្អាកការធ្វើចរាចរ ជាបណ្តោះអាសន្នហើយទម្រាំជួសជុលផ្លូវរួច៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម