ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី៣កៀរអាចម៍ដី សំអាតតាមបណ្តោយផ្លូវជាតិលេខ៤
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោក អ៊ឹម វណ្ណា ចៅសង្កាត់រងទី១ នឹងលោកសុទ្ធ សុជាតិ ចៅសង្កាត់រងទី២ បានដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់យកសារស៊រកៀរអាចម៍ដីចេញពីផ្លូវជាតិលេខ៤ នៅចំណុចមុខសាលារៀនបឋមសិក្សាហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូនវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យបរិស្ថានស្អាតនិងកុំឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយសារតែមួយរយៈនេះមេឃបានបង្អើលទឹកភ្លៀងមកស្ទើរជារៀងរាល់ថ្ងៃធ្វើឱ្យកម្ទេចអាចម៍ដីជាច្រើនគរជាប់នឹងចិញ្ចើមផ្លូវដោយសារឃើញដូចនេះទើបលោកដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់ចុះសារស៊រនឹងប៉ែលឈូសកៀតសំអាតឲ្យមានបរិស្ថានស្អាតឡើងវិញជៀសវាងប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងអ្នកធ្វើដំណើរជាដើម។

ក្នុងឱកាសនោះផងដែរលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ក៏ដូចជាអ្នកធ្វើដំណើរសូមចូលរួមសំអាតបរិស្ថានទាំងអស់គ្នា និងកុំភ្លេចថែរក្សាសុខភាពអនុវត្តតាមក្រសួងសុខាភិបាល៕
ដោយ ៖ សុខា






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ