ព័ត៌មានជាតិ
ទីភ្នាក់ងារបារាំង គ្រោងសិក្សាវិធីសាស្រ្ដរំដោះទឹកជំនន់ ពីក្រុងបាត់ដំបង
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ចេញពីក្រុងបាត់ដំបង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។

ការប្រកាសការសិក្សានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី BOURHIS Ophélie ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា ជាមួយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ ដោយមានការចូលរួមពីលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ នៃសហភាពអឺរ៉ុប លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាទៅលើគម្រោងផ្សេងៗសម្រាប់អភិវឌ្ឍក្នុងខេត្តបាត់ដំបង។
លោកស្រី BOURHIS Ophélie មានប្រសាសន៍ថា ប្រសិនបើមានការគាំទ្ររដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ដែលតែងតែកើតមានឡើងរៀងរាល់ឆ្នាំដែលទឹកស្ទឹងសង្កែ ឡើងដល់កម្រិតខ្ពស់ ដើម្បីកាត់បន្ថយបញ្ហាទឹកលិចក្នុងក្រុងបាត់ដំបង។

លោកស្រី បានជម្រាបជូនលោកអភិបាលខេត្តថា ចំពោះគម្រោងដែលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ កំពុងដំណើរការនាពេលនេះ គឺផ្ដោតទៅលើវិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធទឹកក្នុងខេត្តបាត់ដំបង។
លោកស្រី បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអភិរក្សបឹងទន្លេសាប ដែលជាបឹងដ៏ធំមួយ សម្បូរទៅដោយមច្ឆជាតិជាច្រើន និងបានចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឱ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោក សុខ លូ បាន មានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលមានប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង ដែលបង្កឱ្យការបង្កបង្កើនផលដំណាំកសិកម្មក្នុងខេត្ត បានលទ្ធផលល្អ ហើយជាពិសេស ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន នឹងជិតសម្រេចបានទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ដែលអាចធ្វើការទប់ទឹកស្ទឹងសង្កែបានទៅតាមកម្រិតកម្ពស់ដែលយើងចង់បាន ដែលនឹងជួយបង្កើនសោភ័ណភាពស្ទឹងសង្កែ និងសោភ័ណភាពក្រុងបាត់ដំបងឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត និងតំបន់ទេសចរណ៍ មានអគារបុរាណ ដែលក្បាច់រចនាស្រស់ស្អាត និងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត