ព័ត៌មានជាតិ
អ្នកមិនទាន់ចាក់ដូសទី៣ សូមរាយការណ៍ អាជ្ញាធរខណ្ឌនឹងចុះចាក់ដល់មូលដ្ឋាន
ភ្នំពេញ ៖ កម្ពុជាមិនខ្វះវ៉ាក់សាំងការពារកូវីដ១៩នោះទេ មិនថាតែប្រជាពលរដ្ឋកម្ពុជា ឬជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយមិនគិតថ្លៃទាំងអស់គ្នា។ ហើយបើបងប្អូនណាមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣) ទេអាចមកចាក់ឲ្យបានគ្រប់ៗគ្នា ឬបើមិនអាចមកមណ្ឌលសុខភាពចាក់បានត្រូវរាយការណ៍ទៅអាជ្ញាធរភូមិ សង្កាត់ ខាងក្រុមការងារអូឌីខណ្ឌនឹងទៅចាក់ជូនបងប្អូនដល់មូលដ្ឋានតែម្តង។ នេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលជួបទុក្ខលំបាកនាពេលកូវីដ-១៩ សរុបចំនួន១៥០គ្រួសារ នាសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះលោកបញ្ជាក់ថា បើទោះជាបងប្អូនប្រជាពលរដ្ឋាទាំងអស់ បានចាក់វ៉ាក់សាំងដូសលើកទី៣ហើយក៍ដោយ ក៍បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបាននូវវិធានការ៣ការពារ និង៣កុំ បើទោះជាទៅដល់ណាក៍ដោយ។
លោកសុខ សម្បត្តិ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង ព្រោះប្រទេសកម្ពុជាបានបើកគ្រប់វិស័យឡើងវិញហើយ។
គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នេះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានឧប្បត្ថមរទេះរុញ១គ្រឿងដល់លោកយាយជរាម្នាក់ឈ្មោះដុង សេក អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ អំណោយផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងឱកាសនោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន២៥គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខចំនួន១យួរ និងថវិកាចំនួន២០.០០០រៀល៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ