ព័ត៌មានជាតិ
បេក្ខជនជាង ១៤ ម៉ឺននាក់ ប្រឡងជាប់ឌីប្លូម គិតជាភាគរយជាង ៩៥%
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះថា ឆ្នាំនេះ មានបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ប្រឡងជាប់ចំនួនជាង១៤ ម៉ឺននាក់ (១៤១០៥៦) ស្មើនឹង ៩៥,៩៧ ភាគរយស្រី ៧៧ ៤៩៥ ស្មើនឹង ៩៧,២៩ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា ២០២១ មានមណ្ឌលប្រឡងសរុប ១ ៧១៧ មណ្ឌល និងបន្ទប់សរុប ៧ ០៦៧ បន្ទប់។
បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤ ៨៩៩ នាក់ ស្រី ៨៣ ៨២៣ នាក់ បេក្ខជនបាន មកប្រឡងសរុប ១៤៥ ៦៦៨ នាក់ ស្រី ៧៩,០៥៦ នាក់ និងបេក្ខជនអវត្តមានសរុប ៩,២០២ នាក់ ស្មើនឹង ៦,៣១ភាគរយ ស្រី ៤ ៧២៦ នាក់ ស្មើនឹង ៥,៩៧ភាគរយ។ បេក្ខជនប្រឡងជាប់សរុប ១៤១០៥៦ នាក់ ស្មើនឹង ៩៥,៩៧ភាគរយ ស្រី ៧៧ ៤៩៥ ស្មើនឹង ៩៧,២៩ភាគរយ។

ក្រសួងបានបន្តថា ជារួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ១៥ វិច្ឆិកា ២០២១ បាន ប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល គណៈអភិបាលរាជធានី ខេត្ត ក៏ដូចជាការខិតខំប្រឹងប្រែង និងការដឹកនាំ ផ្ទាល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនាយក នាយិកាគ្រឹះស្ថានសិក្សានីមួយៗទាំងការរៀបចំយន្តការ រដ្ឋបាល-បច្ចេកទេស សន្តិសុខ សុវត្ថិភាព និងសុខភាព ព្រមទាំងការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ និងគណៈកម្មការនានា ប្រកបដោយភាពម៉ត់ចត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមទាំងការចូលរួមអនុវត្តបានល្អនូវ បទប្បញ្ញត្តិ និងកម្រិតវិន័យពីសំណាក់បេក្ខជនប្រឡង។
ក្នុងចំណោមបេកជនប្រឡងជាប់ចំនួន១៤១០៥៦ នាក់ក្នុងនោះនៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនប្រឡងជាប់ឌីប្លូម សរុប១៣៧០៩ នាក់ ស្រី៧១៨៦ នាក់ស្មើនឹង៩៤,៥១ភាគរយ ស្រី ៩៥,៨៤ភាគរយក្នុងចំណោមបេក្ខជនមកប្រឡងសរុប១៤៥០៦នាក់ ស្រី ៧៤៩៨នាក់។
នៅឆ្នាំមុនទោះបីជាក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងក៏ដោយក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ទាំអស់គ្នាដោយស្វ័យប្រវត្តិដោយមិនមានអ្នកធ្លាក់ឡើយ៕
អត្ថបទៈ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត