Connect with us

ព័ត៌មានជាតិ

កម្ពុជា វិវត្តន៍កាត់បន្ថយការចាយក្រដាសប្រាក់​ជំនួសដោយការទូទាត់តាមប្រព័ន្ធឌីជីថល

បានផុស

នៅ

ការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ គឺជាគោលបំណងចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្ររបៀបវារៈបរិយាបន្នហិរញ្ញវត្ថុរបស់របស់រដ្ឋាភិបាល និងឆ្ពោះទៅរកសេដ្ឋកិច្ចគ្មានក្រដាស់ប្រាក់។ ដើម្បីសម្រេចបាននូវចំណុចនេះ ទាមទារឱ្យមានការប្តេជ្ញាចិត្ត និងកិច្ចសហការរវាងអាជ្ញាធរ និងវិស័យឯកជន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីដោះដូរអនុស្សរណៈយោគយល់ស្តីពីសហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ២០២១ រៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយនឹង ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់​តាមប្រព័ន្ធឌីជីថលអន្តរជាតិរួមមាន-Visa, MasterCard និង UnionPay International។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកស្រី ជា សិរី បានលើកឡើងថា ប្រព័ន្ធទូទាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាព​សម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។ លោកស្រីបានបន្ថែមថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រើប្រាស់​បច្ចេកវិទ្យាប្រកប​ដោយ​ភាពច្នៃប្រឌិត ដូចជា ATM/POS, Contactless, Mobile Payment និង QR Payment បានជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ជាមួយគ្នានេះ ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នីបានលើកឡើងថា ពិធីដោះដូរអនុស្សរណៈយោគយល់ស្តីពី «សហប្រតិបត្តិការ​លើការបន្តរអាជ្ញាប័ណ្ណប្រើប្រាស់ Visa Contactless EMV® Chip Specification ដល់បណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច» ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិចំនួនបីគឺ Visa, Mastercard និង UnionPay International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការសម្របខ្លួន និងការអនុវត្តសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរទៅជាសង្គមដែលមិនចាយក្រដាស់ប្រាក់។ សមាគមធនាគារនៅកម្ពុជា និង​ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ ​បានកំពុងតែ​សហការ​យ៉ាង​សកម្ម​ដើម្បី​ផ្សព្វផ្សាយ​របៀបវារៈ​ឌីជីថល​ក្នុង​សង្គម​កម្ពុជា ហើយវាក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា យិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការផ្តល់នូវបច្ចេកវិទ្យាសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍​ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់​ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តគោលនយោបាយ​ប័ណ្ណទូទាត់អន្តរជាតិ រួមស្លាកសញ្ញាជាមួយប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែក​ក្នុងការសម្រេច​បានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ននិងស្ថិរភាព៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម