Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការបើកយុទ្ធនាការអប់រំផ្សព្វផ្សាយចរាចរណ៍ផ្លូវគោកក្នុងខេត្តឧត្ដរមានជ័យ​

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្ដម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក លឹម សុខ​តូ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោកដល់​សិស្ស​និ​សិ​ត្ស លោកគ្រូ​ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ មឹន មាណវី បាន​មានប្រសាសន៍​លើកឡើងថា ការរៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នាពេលនេះ គឺ​ដើម្បីជា​ការ​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូច​ជា​អ្នកប្រើប្រាស់​ផ្លូវឲ្យ​យកចិត្តទុកដាក់​ខ្ពស់ និង​ចូលរួម​គោរព​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​ចូលរួម​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ស្ថិត​មក​នៅ​កម្រិត​ទាប​ផងដែរ​។​

លោកជំទាវ រដ្ឋលេខាធិការ ក៏បាន​អំពាវនាវ​ដល់​អ្នកបើក​បរ​យានយន្ត​គ្រប់​ប្រភេទ សូម​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា ដែល​បានចែង​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដូចជា​មិនត្រូវ​បើកបរ​លើស ល្បឿន​កំណត់ គោរព​សិទ្ធិ​អាទិភាព ផ្លាកសញ្ញា​ចរាចរណ៍ ប្រកាន់​ស្ដាំ មិន​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ហើយ​បើ​ស្រវឹង​សូមកុំ​បើកបរ ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ កាត់បន្ថយ​ចំនួន​អ្នកស្លាប់ អ្នករង​របួស អ្នក​ពិការ និង​ការខូចខាត​នានា​ដែល​បង្ក​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

បើតាម​ការបញ្ជា​ក់រប​ស់លោក ឈឿង ផល្លៀង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែមករា រហូតដល់​ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ ក្រុមការងារ​ត្រួតពិនិត្យលក្ខណៈ​បច្ចេក​ទេស​យានយន្ត​ខេត្ត​បានធ្វើការ​រឹតបន្តឹង ដោយ​ចុះ​អនុវត្ត​ជាប្រចាំនៅលើ​ដងផ្លូវ​ជាតិ៦៨ សម្រេចបាន លទ្ធផល​ដូចជា​៖

-​បាន​ត្រួតពិនិត្យ​រថយន្ត​សរុប ចំនួន ៦៩ គ្រឿង​

– រថយន្ត​ត្រឹមត្រូវ ចំនួន ៣១ គ្រឿង​

– រថយន្ត​ដឹកទំនិញ​ខុស​លក្ខណៈ​បច្ចេកទេស ចំនួន ២៩ គ្រឿង​

-​ប្រើ​ប័ណ្ណបើកបរ​ខុស​ប្រភេទ​យានយន្ត ចំនួន ០២ គ្រឿង​

-រថយន្ត​ខ្វះ​ឯកសារ ចំនួន​០២​គ្រឿង​ផងដែរ​៕​

អត្ថបទ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម