ព័ត៌មានជាតិ
សម្ដេចតេជោ ជំរុញឱ្យវៀតណាម បើកឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព។

នៅក្នុងជំនូបនោះ សម្ដេចតេជោបានស្នើឱ្យលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។
លោក ង្វៀន ហ៊ុយតាំង ថ្លែងថា លោកមានសេចក្ដីរីករាយនិងកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានពាំនាំសារសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយវៀតណាមកន្លងមក ដូចជាការជួយផ្តល់សម្ភារបរិក្ខាពេទ្យ និងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។

លោក ង្វៀន ហ៊ុយតាំង សន្យាចំពោះសម្ដេចតេជោថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោក នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពួនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឱ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ កាទូត សន្ដិសុខ ការពារជាតិ ពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច កសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ លោក លោក ង្វៀន ហ៊ុយតាំង ដែលបានពាំនាំពាក្យសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងអបអរសាទរជូនចំពោះ លោក ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជាវៀតណាម បំពេញឱ្យគ្នាទៅវិញទៅមក ដូចជានៅអំឡុងពេលជំងឺកូវីដ១៩ កំពុងតែរាលដាលនៅក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា និងវៀតណាមទំហំសេដ្ឋកិច្ច ប្រទេសទាំងពីរបានកើនឡើងគួឱ្យកត់សម្គាល់។
សម្ដេចតេជោបានលើកទឹកចិត្តឱ្យឯកវៀងវិនតាំង ផ្ដល់ការយកចិត្តទុកដាក់ចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានការធំធាត់ឡើងថែមទៀត។
លើសពីនេះសម្ដេចតេជោក៏បានលើកទឹកចិត្តរៀបចំឱ្យមានកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។
សម្ដេចតេជោក៏ស្នើឱ្យអគ្គរដ្ឋទូតវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជាវៀតណាមឡើងវិញ៕

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?