ព័ត៌មានជាតិ
ស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ី រៀបចំកម្មវិធីផ្សព្វផ្សាយអាហារកម្ពុជា នៅទីក្រុងគូឡាឡាំពួ
លោក ចើយ វិចិត្រ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ម្សិលមិញ បានរៀបចំកម្មវិធីផ្សព្វផ្សាយម្ហូបអាហាររបស់កម្ពុជា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ដែលជាផ្នែកមួយនៃគ្រួសារអាស៊ាន។

ថ្លែងនៅក្នុងពិធីនោះ លោក ជ័យ វិចិត្រ បានលើកឡើងថា អាហារ គឺជាមធ្យោបាយភ្ជាប់មនុស្សដោយមិនគិតពីភាពខុសគ្នានៃវប្បធម៌ ជាតិសាសន៍ ឬសាសនាឡើយ។ លោកថា ព្រឹត្តិការណ៍នេះ ជាកម្មវិធីដំបូងគេក្នុងគោលបំណង “មិនត្រឹមតែលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរដែលជាផ្នែកមួយនៃគ្រួសារអាស៊ាន”។

នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៤ ដើម្បីផ្សព្វផ្សាយអាហារកម្ពុជានៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី។ ដែលការចុះហត្ថលេខានេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ និងស្វែងរកឱកាសក្នុងការអភិវឌ្ឍ និងគាំទ្រកម្មវិធី ដែលនឹងមានអត្ថប្រយោជន៍ទៅវិញទៅមកដល់ភាគីពាក់ព័ន្ធ។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះជាមួយសមាគមខ្សែសង្វាក់លក់រាយម៉ាឡេស៊ី សមាគមសិទ្ធិផ្តាច់មុខម៉ាឡេស៊ី សមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី និង GenYouth Sdn.Bhd។

លោក ជ័យ វិចិត្រ បានបញ្ជាក់ថា “យើងនឹងព្យាយាមជួយ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីផ្សព្វផ្សាយ និងបង្កើតការយល់ដឹងអំពីម្ហូបខ្មែរដ៏ឆ្ងាញ់ពិសានៅក្នុងប្រទេសម៉ាឡេស៊ី និងសម្រួលដល់ការផ្គូផ្គងអាជីវកម្មរវាងសមាជិកក្រុមហ៊ុននៃសមាគមម៉ាឡេស៊ី និងសហគ្រិននៅកម្ពុជា”។ លោកថា វាជាជោគជ័យដ៏អស្ចារ្យមួយ ពីព្រោះមានអ្នកខ្លះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបើកភោជនីយដ្ឋានខ្មែរ ឬបន្ថែមមុខម្ហូបខ្មែរទៅក្នុងបញ្ជីមុខម្ហូបរបស់ពួកគេ។

ចំណែកអ្នកស្រី Shirley Tay ប្រធានសមាគមខ្សែសង្វាក់លក់រាយម៉ាឡេស៊ី ចង់ធ្វើការជាមួយស្ថានទូត ដើម្បីនាំយកក្រុមសហគ្រិនម៉ាឡេស៊ីចំនួន៣០នាក់មកទស្សនានៅកម្ពុជា ដើម្បីស្វែងរកឱកាសសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខ៕
ដោយ ៖ កោះកែវ












-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?