Connect with us

ព័ត៌មានជាតិ

វិស័យឯកជនបោះទុន ២០ លានដុល្លារ គាំទ្រគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

បានផុស

នៅ

ភ្នំពេញ៖ វិស័យឯកជន បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ តាំងពីដើមរៀងមកដើម្បីជួយកសាងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើន ។ ជាក់ស្តែង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតបើកប្រទេសឡើងវិញ និងផ្ដល់អាទិភាពឲ្យស្ថាប័នរដ្ឋ និងឯកជនប្រកបអាជីវកម្មគ្រប់វិស័យ ក្រោយជួបវិបត្ដិកូវិដ-១៩ជិត២ឆ្នាំមកនេះ វិស័យឯកជនជាច្រើន បានគាំទ្រគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២៤ វិច្ឆិកា ២០២១ នៅអគារពាណិជ្ជកម្មកាណាឌីយ៉ា បានរៀបចំពិធីចុះហត្ថលេខា រវាង លោក វ៉ាន់  ឆារស៍ (Charles vann) អគ្គនាយករងក្រុមហ៊ុន Cambodia Airport Inv estmentCo.Ltd(CAIC)និងលោកឌិត សុចល (Dith sochal )ប្រធាននាយកប្រតិបត្ដិ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដោយមានចូលរួមពី លោកឧកញ្ញ៉ា ពុង ឃាវសែ អគ្គនាយកធនាគារកាណាឌីយ៉ា ការវិនិយោគលើ ទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី NPPIA(ការបោះផ្សាយជាលក្ខណៈបុគ្គល)។

 លោក វ៉ាន់ ឆារស៍(Charles vann) អគ្គនាយរងក្រុមហ៊ុនCambodia Airport Inv estment Co.Ltd(CAIC) បានបញ្ជាក់ថា  ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណរបស់ NPPI នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ NPPIA នៅខេត្កកណ្តាល។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន ២៧% ត្រូវនឹងទឹកប្រាក់សរុប ៣៥៨ លានដុល្លារអាមេរិក )ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC ។

 អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor)៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ។

 លោក ឌិត សុចល (Dith sochal )ប្រធាននាយកប្រតិបត្ដិ  ធនាគារពាណិជ្ជកម្មក្រៅ ប្រទេសនៃកម្ពុជា(FTB) បានបញ្ជាក់ថា  ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូល រួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញគាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។

ផ្អែកមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឍ ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលមានចំនួន ប្រមាណ ១,៧ ប៊ីលានដុល្លារ ទំហំឥណទានសរុបប្រមាណ១,១ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសរុបប្រមាណ១,៥ ប៊ីលានដុល្លារ និងបណ្តាញសាខាចំនួន ១៦សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានកំណត់ ទិសដៅអាជីវកម្មរយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យធនាគារពាណិជ្ជកម្ម ប្រទេស នៃកម្ពុជា (FTB) ក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម