Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ រដ្ឋសភាប្រជុំបោះឆ្នោតជ្រើសតាំង លោកបណ្ឌិតរដ្ឋ ជាម យៀប ជាអនុប្រធានទី ១ រដ្ឋសភា

បានផុស

នៅ

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៦រូប។

របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន ៧ គឺ៖

១- ការសម្រេចសុពលភាពនៃអាណត្តិរបស់លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោកបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។

២- ការបោះឆ្នោតជ្រើសតាំងលោកបណ្ឌិតរដ្ឋ ជាម យៀប ជាអនុប្រធានទី ១ រដ្ឋសភា។

៣- ការបោះឆ្នោតជ្រើសតាំង៖

– លោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា

– លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

៤- ការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ចំនួន ៣រូប សម្រាប់បន្តអាណត្តិថ្មី ៥(ប្រាំ)ឆ្នាំ៖

– លោកស្រី សោម គីមសួគ៌ ជាអគ្គសវនករ

– លោក សួន សិទ្ធី ជាអគ្គសវនកររង

– លោក អ៊ុក សារាវុធ ជាអគ្គសវនកររង

៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

៧- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បណ្ដុំ​រូបភាព​ពី​ការ​ខូចខាត​នៅ​មីយ៉ាន់ម៉ា ជុំវិញ​គ្រោះ​រញ្ជួយដី​ដែល​វាយ​ប្រហារ​ទូទាំង​អាស៊ី​អាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម