ព័ត៌មានជាតិ
ធ្វើអត្តសញ្ញាណកម្មយឺតយ៉ាវ ស្នងការរងបញ្ជាឲ្យចុះស្រាវជ្រាវតាមប៉ុស្តិ៍ តាមខណ្ឌ
ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីផ្នែកអត្តសញ្ញា ណកម្មចុះស្រាវជ្រាវពិនិត្យភាពអសកម្ម ចំពោះមន្ត្រីតាមបណ្តាខណ្ឌនិងប៉ុស្តិ៍រដ្ឋបាលដែលផ្តល់សេវាជូនប្រជាពលរដ្ឋមិនបានល្អ ដើម្បីមានវិធានការនិងកែលម្អឱ្យបានប្រសើរ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូនៃផែនការងារអត្តសញ្ញាណកម្ម កាលពីថ្ងៃទី២៤ វិច្ឆិកា លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជំរុញមន្ត្រីការិយាល័យជំនាញអត្តសញ្ញាកម្ម ត្រូវចុះស្រាវជ្រាវពង្រឹងការត្រួតពិនិត្យចំពោះមន្ត្រីបម្រើការងារផ្តល់សេវាអត្តសញ្ញាណកម្មនៅតាមអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋមិនបានល្អ។

កន្លងមកតែងកើតមានបាតុភាពមិនប្រក្រតីជុំវិញមន្ត្រីមួយចំនួនតូចនៅតាមមូលដ្ឋានមានភាពយឺតយ៉ាវនៃការផ្តល់សេវាជូនពួកគាត់ និងការយកឯកសាររបស់ប្រជាពលរដ្ឋទុកចោល ជាមួយនឹងការទាមទាររកប្រាក់ខុសច្បាប់ណាមួយនោះ។
លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ បានមានប្រសាសន៍ថា ត្រូវរកប្រភពបញ្ហាឱ្យច្បាស់ជាមូលដ្ឋានក្នុងការរាយការណ៍ជូនថ្នាក់លើដើម្បីមានវិធានការ នៅគ្រាដែលមន្ត្រីជំនាញអត្តសញ្ញាណកម្មកំពុងបើកយុទ្ធនាការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារសំខាន់ផ្សេងៗ ជាពិសេសក្នុងការប្រើប្រាស់ចូលរួមចុះឈ្មោះ និងចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងជ្រើសសមាជិករដ្ឋសភា នីតិកាលទី៧ ឆ្នាំ២០២៣ នៅពេលខាងមុខនេះ ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ក៏បានជំរុញមន្ត្រីការិយាល័យជំនាញអត្តសញ្ញាណកម្ម បន្តគ្រប់គ្រងប្រមូលទិន្នន័យការស្នាក់នៅរបស់ប្រជាពលរដ្ឋពីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ, ត្រូវចុះផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋអំពីបែបបទនីតិវិធី សារៈសំខាន់នៃការចុះបញ្ជីស្នាក់នៅ , ពង្រឹងខិតខំគ្រប់គ្រងទិន្នន័យចុះបញ្ជីស្នាក់នៅតាមប្រពន្ធបច្ចេកវិទ្យាឱ្យបានល្អ, ខិតខំចុះណែនាំអនុវត្តការងារជំនាញនៅតាមបណ្តាខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានត្រឹមត្រូវតាមរបៀបរបបការងារ និងចុះណែនាំអំពីរបៀបដោះស្រាយបញ្ហាលើការងារអត្តសញ្ញាណកម្ម។
លោកឧត្តមសេនីយ៍ស្នងការរងបានបន្តទៀតថា ការផ្តល់ជូនសេវាអត្តសញ្ញាណកម្ម សៀភៅស្នាក់នៅ សៀវភៅគ្រួសារ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺតាមគោលការណ៍មិនតម្រូវឱ្យបង់ប្រាក់ និងការផ្តល់ជូនប្រជាពលរដ្ឋមិនឱ្យលើសរយៈពេលពី១០ថ្ងៃទៅ១៥ថ្ងៃនោះទេ ។
លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ចាត់ទុកកិច្ចការងារលើកកម្ពស់ផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់បំផុតចំពោះការងារនេះ ក្នុងនោះដើម្បីបង្កើនការអនុវត្តភារកិច្ចរបស់មន្ត្រីជំនាញផ្តល់សេវាអត្តសញ្ញាណកម្មឱ្យបានលឿនឆាប់រហ័សនិងកាន់តែមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរសមត្ថកិច្ចចុះហត្ថលេខាលើសៀវភៅស្នាក់នៅ (ក២) នៅថ្នាក់ស្រុក ក្រុង ខណ្ឌមកថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលជាអ្នកផ្តល់ជូន។ ចំណែកសៀវភៅគ្រួសារ (ក៤) ពីថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មកថ្នាក់ក្រុងស្រុកខណ្ឌវិញ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ