ព័ត៌មានជាតិ
រដ្ឋមន្រ្តីសេដ្ឋកិច្ចជំរុញវិស័យវាយតម្លៃអចលនវត្ថុកម្ពុជារៀបចំស្តង់ដារឲ្យបានឆាប់
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យវិស័យវាយតម្លៃអចលនវត្ថុកម្ពុជា រៀបចំស្តង់ដារឲ្យបានឆាប់ ដើម្បីលើកកម្ពស់ការងារវិជ្ជាជីវៈ និងគុណវុធអ្នកវាយតម្លៃអចលនវត្ថុ ឲ្យកាន់តែប្រសើរ។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩» របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះថា «ខ្ញុំសង្ឃឹមថា តាមរយៈយន្តការនៃសមាជអ្នកវាយតម្លៃអចលនវត្ថុអាស៊ាននេះ កិច្ចសហប្រតិបត្តិការ ការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោមអ្នកចូលរួម និងអាចក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រៀបចំច្បាប់ បទបញ្ញត្តិ និងគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ នៅក្នុងប្រទេសសមាជិកទាំងអស់ ពិសេសនៅកម្ពុជាផ្ទាល់»។
លោករដ្ឋមន្រ្តី បានស្នើអង្គសមាជពិនិត្យលទ្ធភាព ក្នុងការគិតគូ និងផ្តល់យោបល់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីជំរុញវិស័យអចលនវត្ថុ ប្រកបដោយចីរភាព ប្រសិទ្ធភាព។ ក្នុងនោះលោករដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ចំនួន៥ចំណុចសំខាន់ដូច្នេះថា «រៀបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួមមួយក្នុងក្របខណ្ឌតំបន់អាស៊ាន, សម្រាប់ប្រទេសដែលមិនទាន់មានស្តង់ដារវាយតម្លៃអចលនវត្ថុ ដូចជាកម្ពុជា គួររៀបចំស្តង់ដារ វាយតម្លៃអចលនវត្ថុនេះឡើងឲ្យបានឆាប់ , ជំរុញលើកកម្ពស់ការងារវិជ្ជាជីវៈ និងគុណវុធអ្នកវាយតម្លៃអចលនវត្ថុ ឲ្យកាន់តែប្រសើរ, ពង្រឹងកិច្ចសហប្រតិបត្តិការវាងឯកជន និងឯកជន ឯកជននិងនិយ័តករ និងរវាងនិយ័តករ និងនិយ័តករផងដែរ តាមរតាមរយៈការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍តាមបច្ចេកវិទ្យា ការវិនិយោគ និងអាជីវកម្មរួមគ្នា»។

ទន្ទឹមនឹងនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងសេចក្តីរីករាយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីដែលមានសារសំខាន់នេះ។ លោកថា អ្នកវាយតម្លៃអចលនវត្ថុដើរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុនៅក្នុងប្រទេសនិងតំបន់។ «ខ្ញុំយល់ថា តំបន់អាស៊ាននឹងនៅតែមានសក្កតានុពល និងដើរតួនាទីយ៉ាងសំខាន់ស្តារសេដ្ឋកិច្ចឡើងវិញ»។
ទោះកម្ពុជា កំពុងប្រឈមនិងកូវីដ និងសម្របខ្លួនតាមប្រក្រតីភាពថ្មីក្តី តែវិស័យអចលនវត្ថុក្នុងប្រទេសនៅតែមានសក្កានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាងក្នុងនោះ រួមមានតំបន់សំខាន់ៗមួយចំនួន ដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មីកំពុងអនុវត្ត, ខេត្តព្រះសីហនុកំពុងតែត្រូវបានប្រែក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង, ខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត , ក្រុងបាវិតដែលជាមាត់ច្រកព្រំដែនកម្ពុជាវៀតណាម និងក្រុងប៉ោយប៉ែត ជាមាត់ច្រកកម្ពុជាថៃ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19» នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី ៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង