ព័ត៌មានជាតិ
ធនាគារ ABA ប្រាប់ពីមូលហេតុជាប់គាំង Mobile App?
ខណៈដែលអ្នកប្រើប្រាស់កំពុងមានចម្ងល់ ដោយសារមិនអាចចូលប្រើប្រាស់ប្រព័ន្ធ Mobile App ABA របស់ខ្លួននៅលើទូរសព្ទដៃបាន ពេលនេះក្រុមហ៊ុនធនាគារ ABA បានបញ្ជាក់ប្រាប់កម្ពុជាថ្មី អំពីមូលហេតុហើយ។

ភ្នាក់ងាររបស់ធនាគារ ABA បានប្រាប់កម្ពុជាថ្មីថា ទាក់ទងជាមួយបញ្ហាជាប់គាំង Mobile App ក្រុមហ៊ុនកំពុងធ្វើការ Updating ដូច្នេះអតិថិជនមិនអាចចូលប្រើប្រាស់បានទេ។
«ខ្ញុំសូមបញ្ជាក់ថា ទាក់ទងជាមួយ App មិនមានបញ្ហាអីទេ ក៏មិនមានជាការ Hack អីដែរ…ព្រោះថា បញ្ហានេះគឺខាងយើងធ្វើការកែតម្រូវជាមួយ App ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនជូនអតិថិជនរបស់យើង»។
តាមរយៈកម្ពុជាថ្មី ធនាគារ ABA សូមការអធ្យាស្រ័យដល់អតិថិជនចំពោះការជាប់គាំងនេះ។
ចំណែកនៅលើទំព័រផេកហ្វេសប៊ុករបស់ធនាគារ ABA បានជូនដំណឹងដែរថា« ឥឡូវនេះ ប្រព័ន្ធស្ថិតក្នុងការកែសម្រួលបញ្ហាបច្ចេកទេស ហើយយើងខ្ញុំកំពុងព្យាយាមដោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង ហើយយើងខ្ញុំនឹងជូនដំណឹងពីបច្ចុប្បន្នភាពនៅពេលក្រោយ»។
ធនាគារ ABA បានបញ្ជាក់ថា នៅម៉ោង ២រសៀលនេះ អតិថិជននឹងអាចប្រើប្រាស់ Mobile App ជាធម្មតាវិញបានក្រោយក្រុមហ៊ុនធ្វើការ Updateរួច។
សូមបញ្ជាក់ថា បញ្ហាជាប់គាំងមិនអាចចូលប្រើប្រាស់ Mobile App របស់ ABAបាននេះ កើតឡើងតាំងពីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត