ព័ត៌មានជាតិ
បាត់ស្លាកលេខរថយន្តពីរគ្រឿងដែលចតទុកក្បែរប៉ុស្តិ៍ស្ទឹងមានជ័យទី៣
រថយន្ត២គ្រឿងចតទុកនៅមុខផ្ទះជាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ត្រូវក្រុម ចោរធ្វើសកម្មភាពលួចគាស់ស្លាកលេខយកទៅបាត់ ធ្វើឲ្យម្ចាស់រថយន្តទាំងពីរគ្រឿងមានការហួសចិត្តយ៉ាងខ្លាំង ដោយគិតថានៅក្បែរប៉ុស្ដិ៍ប៉ូលីសមានសុវត្តិភាពតែបែរជាមានការបាត់បង់សម្ភារបែបនេះទៅវិញ។
ហេតុការណ៍នេះបានបង្ក ឲ្យឲមានការភ្ញាក់ផ្អើលនាវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នៅជាប់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តបានឲ្យដឹងថា រថយន្តរបស់បានទុកមុខផ្ទះជារៀងរាល់ថ្ងៃដែលរថយន្តរបស់គាត់ម៉ាកកាម រីបាឡែន ពណ៌ទឹកប្រាក់ ហើយនៅយប់ថ្ងៃកើតហេតុកាត់បានទុករថយន្ដនៅមុខផ្ទះជាធម្មតា រូចក៏ចូលទៅសម្រាកដូចសព្វដង។ ប្រភពបានបន្តថា លុះដល់ព្រឹកឡើងស្រាប់តែរថយន្ដរបស់គាត់បានបាត់ស្លាកលេខតែម្ដង ។ ប្រភពដដែលបានបន្តទៀតថា មានរថយន្តមួយគ្រឿងទៀតម៉ាក ព្រូស ពណ៌ទឹកប្រាក់ ដែលនៅជាប់ផ្ទះរបស់គាត់ក៏ត្រូវបានក្រុមចោរលួចស្លាកលេខបាត់ដែរ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបានលើកឡើងថា កាលពីមុនមិនដែល មានហេតុការណ៍លួចរថយន្ត ឬ លួចស្លាកលេខរថយន្ត ឬលួចសម្ភារៈនោះទេ ។
ចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅ លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ មេត្តាដឹកនាំកម្លាំងចុះការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមាន ឡើងជាក់ស្តែងដូចករណីខាងលើនេះជាដើម ។
មហាជនបានលើកឡើងថា នៅជាប់នគរបាលប៉ុស្ដិ៍ហើយក្រុមចោរនៅតែប្រហើនហ៊ានលួចចុះទម្រាំនៅឆ្ងាយពីនគរបាលប៉ុស្ដិ៍វិញយ៉ាងមិចទៅ?
អត្ថបទ ៖ សុខុម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ