ព័ត៌មានជាតិ
ធនាគារជាតិ ប្រកាសរកប្រភពបញ្ហានាំឱ្យ ធនាគារ ABA ជាប់គាំងប្រតិបត្តិការជាច្រើនម៉ោង
ធនាគារជាតិនៃកម្ពុជា ធនាគារជាតិនៃកម្ពុជានៅប្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះបានប្រកាសស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនីតិវិធី។
សេចក្តីជូនដំណឹង ស្តីពីបញ្ហារអាក់រអួលប្រព័ន្ធធនាគារស្នូលរបស់ធនាគារABAចុះថ្ងៃទី២៥ វិច្ឆិកានេះបានឲ្យដឹងថា ប្រព័ន្ធបច្ចេកទេសរបស់ធនាគារ ABA បានជួបបញ្ហារអាក់រអួលតាំងពីម៉ោង ៣និង០០នាទីព្រឹក រហូតមក។ ការណ៍នេះបានធ្វើឱ្យមានបញ្ហារអាក់រអួលនិងផលវិបាកដល់សាធារណជន ក្នុងការបើ ប្រាស់សេវាធនាគាររបស់ធនាគារ ABA។
បញ្ហានេះធនាគារជាតិនៃកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយធនាគារដើម្បីជំរុញការដោះស្រាយឱ្យដំណើរការឡើងវិញបានឆាប់រហ័ស។
យ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខធ.៧០១៩.៥៧៥ សជណ ស្ដីពី ការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវគ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលផ្នែកបច្ចេកទេសក្នុងរយៈពេល ២ម៉ោងយ៉ាងយូរ។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានិងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនីតិវិធី។
ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាសូមលើកទឹកចិត្តដល់សាធារណជនបន្តប្រើប្រាស់ សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាព និងភាព ងាយស្រួលក្នុងការប្រើប្រាស់។
បើតាមភ្នាក់ងាររបស់ធនាគារ ABA បានប្រាប់ ថា ទាក់ទងជាមួយបញ្ហាជាប់គាំង Mobile App ក្រុមហ៊ុនកំពុងធ្វើការ Updating។ ដូច្នេះអតិថិជនមិនអាចចូលប្រើប្រាស់បានទេ។ ភ្នាក់ងាររូបនេះ បាននិយាយថា «ខ្ញុំសូមបញ្ជាក់ថា ទាក់ទងជាមួយ App មិនមានបញ្ហាអីទេ ក៏មិនមានជាការ Hack អីដែរ…ព្រោះថា បញ្ហានេះគឺខាងយើងធ្វើការកែតម្រូវជាមួយ App ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនជូនអតិថិជនរបស់យើង»។
ធនាគារ ABA បានបញ្ជាក់ថា នៅម៉ោង ២រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១តនេះទៅ អតិថិជននឹងអាចប្រើប្រាស់ Mobile App ជាធម្មតាវិញបាន ក្រោយក្រុមហ៊ុនធ្វើការ Updateរួច។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ថា បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App របស់ធនាគារ ABA ពេញមួយព្រឹកកន្លងមកនេះ មានផលប៉ះពាល់តិចតួចបំផុតសម្រាប់សេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើន នៅតែមានទម្លាប់ដាក់សាច់ប្រាក់តាមខ្លួននៅឡើយ។
អ្នកជំនាញរូបនេះ បានលើកឡើងថា ធនាគារមួយនេះ នឹងអាចខាតបង់ច្រើនជាងអតិថិជន នៅពេលមានបញ្ហាជាប់គាំងបែបនេះកើតឡើង។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញការយល់ឃើញថា «សម្រាប់ធនាគារវិញ គាត់ខាតសេវាច្រើនណាស់ បើសិនជាយើងគិតទៅក្នុងវិស័យធនាគារវិញ សម្រាប់ធនាគារ ABA ខ្លួនឯងហ្នឹងគាត់ខាតច្រើន ជាជាងអ្នកប្រើប្រាស់ទៀត អញ្ចឹងហើយ ខ្ញុំជឿថា ធនាគារគាត់ប្រាកដជា នឹងស្វែងរកដំណោះស្រាយ ដើម្បីកុំឲ្យបញ្ហានេះ កើតមានជាថ្មីម្ដងទៀត»៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត