Connect with us

ព័ត៌មានជាតិ

វិនិយោគគិនក្នុងតំបន់អាស៊ានកំពុងចាប់អារម្មណ៍វិស័យអចលនទ្រព្យនៅកម្ពុជា

បានផុស

នៅ

ចាប់ពីឆ្នាំ ២០២២ឡើងទៅ វឌ្ឍនភាពនៃវិស័យអចលនទ្រព្យកម្ពុជា នឹងកាន់តែប្រសើរឡើង ជាពិសេសផ្នែកដីធ្លី និងសំណង់ ដោយសារតែទទួលបានការ​គាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ហើយយន្តការមុំ ៣៦០ដឺក្រេ ក្នុងការអភិវឌ្ឍពង្រីកក្រុងទីនៃក្រវ៉ាត់ក្រុងទី១ ក្រវ៉ាត់ក្រុងទី និងក្រវ៉ាត់ក្រុងទី៣ គឺជាទិសដៅយ៉ាងសំខាន់ដែលធ្វើឲ្យវិស័យដីធ្លីក្នុងរាជធានីភ្នំពេញ ទទួលបានវតម្លៃខ្ពស់ និងកើនឡើងជាបន្តបន្ទាប់។​ នេះបើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម នៅក្នុងសន្និសីទសារព័ត៌មានល្ងាចថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា « ខ្ញុំមើលឃើញថា សក្កានុពលនៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បើធៀបនឹងបណ្តាប្រទេសនៃតំបន់អាស៊ាន ប្រទេសកម្ពុជា នៅតែមានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ ព្រោះថា តម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តបើធៀបនឹងប្រទេសផ្សេងៗទៀត គឺនៅតម្រិតធូរថ្លៃល្អ ជាក់ស្តែង ១ម៉ែត្រការ៉េនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅកណ្តាលទីក្រុងភាគច្រើនតម្លៃ ៥,០០០ទៅ ៨,០០០ដុល្លារ…ប៉ុន្តែបើនៅហាណូយ ឬបាងកក ភាគច្រើនមានតម្លៃជាង ១០,០០០ដុល្លាររួចទៅហើយ…បើសិនជាតម្លៃទាំងអស់នេះ នឹងកើនឡើងនៅកម្ពុជាយើងដូច្នេះវិស័យអចលនទ្រព្យមាន​ឱកាសចំណេញខ្ពស់​នាថ្ងៃអនាគត»។​

លោក ច្រឹក សុខនីម បានឲ្យដឹងថា វិនិយោគិនមួយចំនួន ដែលចូលរួមក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងនៃការរីករាលដាល​ជំងឺកូវីដ-១៩» របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) កាលពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា មានចំណាប់អារម្មណ៍​ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកថា វិស័យអចលនទ្រព្យគឺជាគន្លឹះដ៏សំខាន់ ដើម្បីអាចឲ្យបណ្តាប្រទេសសមាជិកទាំងអស់​ទទួលបាននូវការគំាទ្រ ពិសេសពង្រីកសក្តានុពលក្នុងការវិនិយោគវិស័យនេះ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងសេចក្តីរីករាយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីដែលមាន​សារសំខាន់នេះ។ លោកថ្លែងដូច្នេះ «ខ្ញុំយល់ថា តំបន់អាស៊ាននឹងនៅតែមានសក្កតានុពល និងដើរតួនាទីយ៉ាងសំខាន់ស្តារសេដ្ឋកិច្ចឡើងវិញ»។

ទោះកម្ពុជា កំពុងប្រឈមនិងកូវីដ និងសម្របខ្លួនតាមប្រក្រតីភាពថ្មីក្តី​ តែវិស័យអចលនវត្ថុកម្ពុជា នៅតែមានសក្កានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាងក្នុងនោះ រួមមានតំបន់សំខាន់ៗមួយចំនួន ដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងសាងសង់អាកាសយាន្តដ្ឋាន​ថ្មីកំពុងអនុវត្ត, ខេត្តព្រះសីហនុកំពុងតែត្រូវបានប្រែក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង, ខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត , ក្រុងបាវិត​ដែលជាមាត់ច្រកព្រំដែនកម្ពុជាវៀតណាម និងក្រុងប៉ោយប៉ែត ជាមាត់ច្រកកម្ពុជាថៃ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19» នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី ៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម