សន្តិសុខសង្គម
អាកាសធាតុផ្ដើមចុះត្រជាក់ខ្លាំង សូមត្រៀមអាវរងា និងភួយក្រាស់ៗ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់ឱ្យដឹងថា រដូវវស្សាបានបញ្ចប់ហើយ ប៉ុន្តែភ្លៀងនៅតែមាន ដោយសារតែតំបន់របស់យើងកំពុងតែទទួលរងឥទ្ធិពលពីបាតុភូតឡានីណា ដែលបង្កឱ្យនៅតែមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់។

លោកចាន់ យុត្ថា បញ្ជាក់ថា ខ្យល់មូសុងឦសានចាប់ផ្ដើមបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ហើយនៅដើមខែធ្នូនេះ នឹងចាប់ចុះត្រជាក់ជាពិសេសគឺតំបន់ខ្ពង់រាបចាប់ផ្ដើមត្រជាក់មុន ចំណែកខាងក្រោមមិនទាន់ទេ លើកលែងតែផ្នែកខាងក្រោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុងដែលជាប់ជាមួយវាលវែង។

លោកក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះសុខភាព ជាពិសេសចំពោះមនុស្សចាស់ ត្រូវមានភូយ ឬខោអាវក្រាស់ៗ ដើម្បីទប់ទល់ជាមួយអាកាសធាតុចុះត្រជាក់។
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា អាកាសធាតុនឹងចាប់ផ្ដើមចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់សប្ដាហ៍ទី ៣ ដែលមាននៅភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បរមា នឹងធ្លាក់ចុះក្នុងរង្វង់ ១៧ អង្សា ខណៈបណ្ដារាជធានី ខេត្តដ៍ទៃក្នុងរង្វង់ ១៩ អង្សា៕
អត្ថបទៈ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង