ព័ត៌មានជាតិ
កម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាជិត១៣០កន្លែងនៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០២០-២០២១ បានឱ្យដឹងថា នៅទូទាំងប្រទេសមានគ្រឹះស្ថានឧត្តមសិក្សាចំនួន១២៨កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៤៨កន្លែងនិងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន៨០កន្លែង នៅតាមរាជធានីខេត្តចំនួន២០និងស្ថិតក្រោមការគ្រប់គ្រងក្រសួងស្ថាប័នចំនួន១៦។
ក្រសួងអប់រំបានបន្តថា ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា១២៨នោះ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា មានចំនួន៨០ ក្នុងនោះសាធារណៈ១៣ និងឯកជន ៦៧ មានបុគ្គលិកអប់រំ១៦ ៦៧៦នាក់ ស្រី ៣៤៧៥នាក់ និងនិស្សិតកំពុងសិក្សាមាន ២០១,៩០០ នាក់ ស្រី១០២ ៥៩៩នាក់ ស្មើ ៥០,៨ភាគរយ។ គ្រឹះស្ថានឧត្តមសិក្សា ៤៥ផ្តល់សេវាអប់រំថ្នាក់ក្រោយបរិញ្ញាបត្រក្នុងនោះគ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់បណ្ឌិត២១ ។

ក្រសួងអប់រំបន្តទៀតថា គ្រឹះស្ថានឧត្តមសិក្សាផ្សេងៗស្ថិតក្រោមការគ្រប់គ្រងពីក្រសួងស្ថានប័នចំនួន១៥ក្នុងនោះមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រប់គ្រងចំនួន២៥ ក្នុងនោះរដ្ឋមាន១២និងឯកជនមាន១៣។ ក្រសួងកាពារជាតិ គ្រប់គ្រងគ្រឹះស្ថានរដ្ឋចំនួន៥ ក្រសួងធម្មការនិងសាសន៍គ្រប់គ្រងគ្រឹះស្ថានរដ្ឋចំនួន៣ ក្រសួងសុខាភិបាល គ្រប់គ្រងគ្រឹះស្ថានរដ្ឋចំនួន២ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន៣។
ក្រៅពីនេះ ក្រសួងស្ថាប័នចំនួន១០ទៀត គ្រប់គ្រងគ្រឹះស្ថានសិក្សាឧត្តមសិក្សាចំនួន១ក្នុងនោះរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ធនាគារជាតិនៃកម្ពុជា ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងវប្បធម៌និងវិចិត្រសិក្បៈ ទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថារហូតមកដល់ពេលនេះ ក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនចំនួន៥៥ទីតាំងបើកដំណើរការសាកល្បងឡើងវិញ។ តាមផែនការរៀងៗខ្លួនឈរលើអនុស្សារណ:នៃការយោគយល់រវាងគ្រឹះស្ថានឧត្តមសិក្សានិងក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា បានបន្តទៀតថា មុននឹងបើកដំណើរការសាកល្បងឡើងវិញ គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនត្រូវដាក់ពាក្យស្នើសុំជាមុនសិន និងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួង។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី២៦វិច្ឆិកានេះថារហូតមកដល់ពេលនេះមានគ្រឹះស្ថានឧត្តមសិក្សាឯកជនប្រមាណ៩០ភាគរយហើយបានបើកដំណើរការឡើងវិញខណៈ១០ភាគរយទៀតកំពុងរៀបចំឯកសារស្នើសុំទៅក្រសួងអប់រំព្រោះថា មានឯកសារជាច្រើនដែលត្រូវបំពេញហើយមុននឹងបើកត្រូវរៀបចំឯកសារឱ្យវាស៊ីជាមួយអ្វីដែលយើងបានរៀបចំទៅតាមស្តង់ដារ អេស អូភី ស្របទៅតាមវិធានសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា ម្យ៉ាងទៀតមុននឹងបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវចុះអឹម អូយូជាមុនសិនជាមួយក្រសួងអប់រំទើបអាចបើកបាន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត