Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ទទួល​ម៉ាស់ អាល់កុល និង​ម៉ាស៊ីន​វាស់​កម្ដៅ ពី​សមាគម​វិនិយោគិន​កម្ពុជា

បានផុស

នៅ

តំណាង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​សាលាខេត្ត នា​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ បាន​អញ្ជើញ​ទទួល​ជេ​ល​​អាកុល ចំនួន​០៤​កេស ម៉ាស់​០១​កេស​ធំ និង​ម៉ាស៊ីន​វាស់​កំដៅ​ចំនួន​០២​សម្រាប់ ដែលជា​ការ ឧបត្ថម្ភ​ពី​សមាគម​ន៍វិនិយោគិន​កម្ពុជា ដឹកនាំ​ដោយ​លោក ផូ ប៉ុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឳ​កាស​នោះ​លោក ម៉ៅ ឌុ​ង ក្នុងនាម​តំណាងអោយ​រដ្ឋបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមាគមន៍​វិនិយោគិន​កម្ពុជា ដែល​បាន​ផ្តល់នូវ​សម្ភារៈ​ទាំងអស់នេះ ។​

លោក បាន​សម្តែង​នូវ​ការរីករាយ ដោយបាន​បញ្ជាក់ថា កាយវិការ​នៃ​ការចូលរួម​ទាំងអស់នេះ​ ទោះ​តិចក្តី​ ច្រើនក្តី គឺជា​ការរួមចំណែក​លើ​ការងារ​មនុស្ស​ធ​ម៍ ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​យ៉ាង​កាច​សាហាវ​នេះ​។​

​លោក ម៉ៅ ឌុ​ង បន្ថែមថា ក្នុងដំណាក់កាល​ដែល​ក​ម្ពុ​ជា​បាន​កំពុង​ឆ្លង​ចូល​សហគមន៍​នេះ យើង​ទាំង អស់​គ្នាត្រូវ​រួមគ្នា ផ្តល់​ព័​ត៍​មាន​ដល់​ការពាក់ព័ន្ធ​នឹង​អ្នក​សង្ស័យ​មាន​ឆ្លង​វីរុស​កូវីដ​១៩ ត្រូវការពារ​ខ្លួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​រួមគ្នា​ការពារ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​៕

​អត្ថបទនិងរូបភាព​៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម