ព័ត៌មានជាតិ
ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជាបន្តលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា
ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសអំពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីជួយឲ្យពួកគាត់អាចបន្តទទួលបាននូវគុណប្រយោជន៍យូរអង្វែង តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យម។

ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ថែមទៅលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ដ្រ លើគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) នៅឯវេទិកាធុរកិច្ចស្ដីអំពី “ការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា” សម្របសម្រួលដោយលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

កិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ណី សាកល អគ្គនាយករង នៃនិយតករបរធនបាលកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។

លោក ដាតុ ហានីវ ស៊ូហាឌី នាយកប្រតិបត្ដិធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ធនាគារ ដើម្បីធានាថាសហគ្រាសធុនតូច និងមធ្យមអាចទទួលបានឱកាសកាន់តែច្រើនជាងមុន ស្របពេលនឹងការផ្លាស់ប្តូរយ៉ាងលឿននៃបរិបទអាជីវកម្ម ជាមួយនឹងការផ្ដល់ជូនដែលជួយឲ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបានការរីកចម្រើននៅក្នុង “គន្លងថ្មី”។

លោកបានបន្តថា « ការដាក់ដំណើរការអាជីវកម្ម គឺកាន់តែលំបាក និងប្រកបដោយការប្រកួតប្រជែងយ៉ាងខ្លាំង ក្នុងកំឡុងពេលដ៏លំបាកនេះ។ ពួកយើង បានយល់ច្បាស់អំពីផលលំបាកសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយវាពិតជាមានសារៈសំខាន់ក្នុងពេលនេះដែលយើងកំពុងតែផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដល់ម្ចាស់អាជីវកម្មអាចបន្តរីកចម្រើន ដែលជាផ្នែកមួយនៃការរួមចំណែកដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។»

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាគម្រោងធានា ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យមទទួលបានសេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងការធានាឥណទាន ដែលត្រូវបានប្រើជាទ្រព្យបញ្ចាំ ដើម្បីកាត់បន្ថយតម្រូវការទ្រព្យសកម្មសម្រាប់ជាជំនួយជូនដល់អតិថិជនដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម។

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានមានប្រសាសន៍ថា «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) នឹងជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សម្រាប់ការកៀរគរទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម ដើម្បីរៀបចំការស្ដារឡើងវិញនៃសេដ្ឋកិច្ចកំឡុងពេលការរាតត្បាតនៃវីរុសកូវីដ-១៩»។

លើសពីនេះដែរ ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានបំណងធ្វើការអភិវឌ្ឍទីផ្សារជូនដល់សហគ្រាសខា្នតតូច និងមធ្យម តាមរយៈការកសាងសមត្ថភាព និងការផ្សព្វផ្សាយដល់សហគមន៍ តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យមទាំងអស់។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិរង និងនាយក នាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង បានថ្លែងថាកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យមទាំងអស់ មានគោលបំណងផ្តល់ជូននូវការគាំទ្រ និងការប្រឹក្សាយោបល់បច្ចេកទេសនានា ដែលផ្អែកទៅលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ការរីកចម្រើន ផលិតភាពការងារ និងការច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែង និងផលិតភាពការងាររបស់សហគ្រាសខា្នតតូច និងមធ្យម ដែលរួមបញ្ចូលនូវការផ្សព្វ ផ្សាយ នូវ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS)។
លោកបានបន្តថា «ស្របតាម បេសសកម្មរបស់យើងក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ការផ្ដល់ជូនរបស់ធនាគារជូនដល់សហគ្រាសធុនតូច និងមធ្យម គឺមិនត្រឹមតែសេវាកម្មហិរញ្ញវត្ថុនោះទេ ធនាគារក៏ផ្ដល់ជូននូវសេវាកម្ម ដែលមិនពាក់ព័ន្ធនឹងហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីធានាថាភាគីពាក់ព័ន្ធនៃសហគ្រាសធុនតូច និងមធ្យមទាំងអស់នៅតែអាចបន្តរីកចម្រើន និងមានលទ្ធភាពអាចប្រកួតប្រជែងបាន»៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ