ព័ត៌មានជាតិ
ធនាគារ ABA ប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួនសារជាថ្មីម្តងទៀត
នៅមុននេះបន្តិច ធនាគារ ABA បានប្រកាសជាថ្មីម្តងទៀតថា ខ្លួននឹងផ្អាកដំណើរការប្រព័ន្ធចាប់ពីម៉ោង ១២យប់នេះ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ដើម្បីកែលម្អប្រព័ន្ធ។

ធនាគារ ABA បានសរសេរលើផេកផ្លូវការដូច្នេះថា« អតិថិជនជាទីគោរព! សូមជម្រាបថា ប្រព័ន្ធរបស់យើងនឹងធ្វើការកែលម្អតាមការគ្រោងទុកចាប់ពីម៉ោង 00.00 (ឬម៉ោង12 យប់នេះ) ដល់ម៉ោង 07.00 ព្រឹក ថ្ងៃសៅរ៍ ទី 27 ខែ វិច្ឆិកា។ ក្នុងអំឡុងពេលនេះ រាល់ផលិតផល និងសេវាកម្មរបស់យើង ដែលមានដូចជា ម៉ាស៊ីនស្វ័យសេវា និងកម្មវិធី ABA Mobile របស់យើងនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ យើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលនេះ»។
សូមរំលឹកថា កាលពីថ្ងៃទី ២៥ វិច្ឆិកា ធនាគារ ABA ក៏បានផ្អាកដំណើរការផងដែរ គឺចាប់ពីព្រឹករហូតដល់ម៉ោង ៣រសៀលថ្ងៃដដែល។
ភ្នាក់ងាររបស់ធនាគារ ABA បានប្រាប់កម្ពុជាថ្មីថា ការផ្អាកដំណើរការបណ្តោះអាសន្ននេះ ដោយសារក្រុមហ៊ុនកំពុងធ្វើការ Updating ដូច្នេះអតិថិជនមិនអាចចូលប្រើប្រាស់បានទេ។
ភ្នាក់ងារធនាគារ បាននិយាយថា «ខ្ញុំសូមបញ្ជាក់ថា ទាក់ទងជាមួយ App មិនមានបញ្ហាអីទេ ក៏មិនមានជាការ Hack អីដែរ…ព្រោះថា បញ្ហានេះគឺខាងយើងធ្វើការកែតម្រូវជាមួយ App ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនជូនអតិថិជនរបស់យើង»។
ក្រោយមានការរអាក់រអួលជាច្រើនម៉ោងរបស់ធនាគារ ABA ដែលធ្វើឲ្យប្រជាពលរដ្ឋមានការប្រតិកម្ម និងព្រួយបារម្ភ ធនាគារជាតិ បានចេញសេចក្តីជូនដឹងមួយកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ដោយក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ដែលតម្រូវឲ្យគ្រឹះស្ថាននីមួយៗត្រូវដោះស្រាយ រាល់ភាពរអាក់រអួលផ្នែកបច្ចេកទេសក្នុងរយៈពេល២ម៉ោង យ៉ាងយូរ។
ធនាគារជាតិ បានសង្កត់ធ្ងន់ថា ចំពោះធនាគារ ABA ធនាគារជាតិនឹងស្វែងរកបន្ថែមទៀត អំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិញធានការតាមនីតិវិធី៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ