ព័ត៌មានជាតិ
តំណាង UN គាំទ្រការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី ប៉ូលីន តាមេស៊ីស (Pauline Tamesis) បានប្រកាសគាំទ្រ ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ និងជួយរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិនិត្យមើលរបាយការណ៍ UPR។

ការប្រកាសរបស់លោកស្រី Pauline Tamesis បានធ្វើឡើង ខណៈលោកស្រីបានចូលជួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា នៅក្នុងជំនួបពិភាក្សានោះ បានលើកឡើងពីចំណុចចំនួន៣សំខាន់ៗគឺ៖ ទី១, ទាក់ទងទៅនិងវឌ្ឍនភាពនៃអនុសាសន៍ UPR ដែលកម្ពុជាបានការពារកាលពីខែមករា ឆ្នាំ២០១៩ ដែលមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ។ ទី២, លោកស្រីចង់ដឹងផងដែរ ទាក់ទងទៅនឹងការវិវត្តន៍ នៃផែនការសកម្មភាពការងារពាក់ព័ន្ធទៅនឹងដំណើរការ នៃការធ្វើសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិកម្ពុជា ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងតែធ្វើការពិគ្រោះយោបល់ហើយដែលកិច្ចពិគ្រោះយោបល់នេះបានធ្វើតាំងពីខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ។ ទី៣, លោកស្រីចង់ដឹងផងដែរ អំពីទំនាក់ទំនងរវាងអនុសាសន៍ នៃរបាយការណ៍ UPR និងបញ្ហាការអនុវត្តសិទ្ធិស្ត្រីនៅកម្ពុជា។

បើតាមលោក កត្តា អ៊ន នៅក្នុងជំនួបពិភាក្សានោះលោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងអង្គការសហប្រជាជាតិដែលមានកិច្ចសហប្រតិបត្តិការល្អលើវិស័យសិទ្ធិមនុស្ស។
ថ្លែងនៅក្នុងឱកាសនោះ លោក កែវ រ៉េមី បានលើកឡើងពីការរីកចម្រើន នៃការអនុវត្តអនុសាសន៍ UPR ចាប់តាំងពីកម្ពុជាទទួលបានអនុសាសន៍១៧៣មក។ នៅខែតុលា ឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើការពិភាក្សាលើអនុសាសន៍ទាំងនោះ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើការបែងចែកកិច្ចការនេះទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ ហើយនៅខែកក្កដា ឆ្នាំ២០២១នេះ ដែលជាគម្រប់២ឆ្នាំ គណៈកម្មាធិការសិទ្ធិមនុស្សបានចាប់ផ្ដើមប្រមូលឯកសារទាំងនោះមកចងក្រង ដើម្បីឲ្យក្លាយជារបាយការណ៍ពាក់កណ្ដាលអាណត្តិ (UPR)។

ក្រោយពីស្ដាប់របាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រី ប៉ូលីន តាមេស៊ីស (Pauline Tamesis) បានសម្ដែងការគាំទ្រចំពោះសកម្មភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្ស និងបានស្នើសុំជួយតែម្ដង គឺធ្វើជាសហអ្នករៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិនិត្យមើលរបាយការណ៍ពាក់កណ្តាលអណត្តិ ហើយទី២ លោកស្រីនឹងបន្តជួយតាមរយៈការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិកម្ពុជាបន្ត។
លោក កត្តា អ៊ន អះអាងថា ចំណុចពីរនេះ គឺលោកស្រីលោកស្រី Pauline Tamesis បានប្រកាសជួយជាចំហតែម្ដង ហើយចំណុចទាំងពីរនេះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំនៅឆមាសទីមួយនៃឆ្នាំ២០២២ខាងមុខ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត