Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»

បានផុស

នៅ

សៀម​រា​ប ៖ អ្នក​នាំពា​ក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​​ដឹង​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា មាន​លោក​អគ្គនាយក និង​លោក​អគ្គនាយករង ប្រធាន​នាយកដ្ឋាន មន្ត្រី និង​អ្នកជំនាញ​តាម​ផ្នែក បាន​ចុះ​ពិនិត្យ​ទីតាំង​មួយចំនួន ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ «​រំលឹក​គុណ​អង្គរ​» ដែល​គ្រោង​នឹង​រៀបចំ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាស​នោះ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​មើល​ទីតាំង​សំខាន់ៗ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ រួមមាន នៅមុខ​ប្រាសាទអង្គរវត្ត បរិវេណ​ខាងមុខ​ប្រាសាទភ្នំបាខែង និង​ព្រះ​លានជល់ដំរី​។

ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ នឹង​រៀបចំ​ប្រារព្ធ​ចាប់ពី​ថ្ងៃទី​១២ ដល់ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ដែលមាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍ និង​ការសម្ដែង​សិល្បៈ​នៅពេល​រាត្រី​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម