សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះដោយ​ទឹកជំនន់១.៣៨២គ្រួសារ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះដោយ​ទឹកជំនន់១.៣៨២គ្រួសារ

Published

on

នៅព្រឹកថ្ងៃសៅរ៍ ទី​ ២៤​ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ នឹងអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៨២គ្រួសារ រស់នៅក្នុងភូមិចំនួន៤៦​ ក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ និងឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ ។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់នៅបានទទួល​ នំប៉័ងបាក់យ៉ុង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប​ ដែលឧបត្ថម្ភដោយសាលា​រាជធានីភ្នំពេញ​។ សូមជម្រាបជូនថា​ នៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ មានសង្កាត់ចំនួន៧​ ក្នុងនោះមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤.០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ៣.១៨២គ្រួសារ​ (ស្មេីនឹង​ ១៨.៤២២នាក់)៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម