Connect with us

ព័ត៌មានជាតិ

អេស៊ីលីដាម៉ូបាល កំពុងពេញនិយមខ្លាំង សម្រាប់ប្រជាពលរដ្ឋទូទៅ

បានផុស

នៅ

អេស៊ីលីដាម៉ូបាល ដែលជាអេបរបស់ធនាគារអេស៊ីលីដា កំពុងតែទទួលបាននូវការគាំទ្រ និងប្រើប្រាស់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទៅ ព្រោះ​វា​បានផ្តល់​ភាពងាយស្រួល​គ្រប់បែបយ៉ាង​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ អេស៊ីលីដា ដែលជា​ធនាគារពាណិជ្ជ​ខ្មែរ​ដ៏​ធំ​ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​នៅ​ប្រទេស​កម្ពុជា​តែងតែ​នាំមក​នូវ សេវាកម្ម​ថ្មីៗ ដែលមាន​បច្ចេកវិទ្យា​ទាន់​សម័យ ​និង​នាំមុខគេ​សម្រាប់​បម្រើ​ទៅតាម​តម្រូវការ​របស់​អតិថិជន​ នៅក្នុង​សម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។​

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ ធនាគារ​អេ​ស៊ីលីដា​បាន​មានប្រសាសន៍ថា អតិថិជន​និយម​ប្រើ អេស៊ីលីដា​ម៉ូ​បាល​ដោយសារ​វា​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​ដែល​ជួយ​ពួកគេ​ ក្នុង​ការប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បានជា​ធម្មតា​ដោយ​មិនចាំបាច់​ជួបជុំគ្នា​ឬ​ទៅ​ប្រាស្រ័យ​ទំនាក់ទំនង​គ្នា​នៅ​ខាងក្រៅ ឬ​ទៅកាន់​ធនាគារ​ផ្ទាល់ឡើយ​។ ​ដូចជា​ងាយស្រួល​ទូទាត់​ទំនិញ​តាម​អន​ឡាញ ងាយស្រួល​បង់ថ្លៃ​ទឹក​ភ្លើង​ និង​សេវា​ផ្សេងៗ​ទៀត​ដោយ​មិន​បង់ប្រាក់ និង​ផ្ទេរប្រាក់​ទៅ​ឪពុកម្តាយ​ និង​បងប្អូន​ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃជាដើម​។ លោកស្រី​បាន​បន្តថា​ជាងនេះទៀត ​ងាយស្រួល​ក្នុងការ​ឆែក​មើល​ទឹកប្រាក់​នៅក្នុង​គណនី និង​ដឹង​ពី​អត្រា​ប្តូរប្រាក់​ព្រមទាំង​កាត់បន្ថយ​ការ​ប្រឈម​និង​ការឆ្លង​មេរោគ​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ការ​កាន់​ក្រដាសប្រាក់ ។​

អតិថិជន​ដែល​នៅ​មិនទាន់មាន​អេស៊ីលីដា​ម៉ូ​បាល​ប្រើ​ទេនោះ ​សូម​ដោត​ឡូត​ និង​ចុះឈ្មោះ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ដោយ​មិន​គិតថ្លៃ​សេវា​ទាំង​អស់ហើយ​ ទទួលបាន​លេខ​គណនី​ពិសេសៗ ដោយ​មិនបាច់​ចំណាយ​ប្រាក់​ទិញ​ទៀតផង តាមរយៈ Play Store, app store, app gallery​ដើម្បី​យក​កម្មវិធី​នេះ​ទុក​ក្នុង​ទូរស័ព្ទដៃ​ដើម្បី​បំពេញតម្រូវការ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម