ព័ត៌មានជាតិ
តំបន់ពីរនៅរាជធានីភ្នំពេញ ទើបរកឃើញអ្នកឆ្លងកូវីដលើកដំបូង បងប្អូនសូមប្រុងប្រយ័ត្ន
បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសករណីឆ្លងជាចង្កោមពាក់ព័ន្ធសហគមន៍ ២៨ វិច្ឆិកា មានតំបន់ពីរនៅកណ្តាលរាជធានីទើបរកឃើញករណីវិជ្ជមានកូវីដលើកដំបូង។

គិតមកដល់ថ្ងៃ ០៥ ធ្នូ ២០២០ សង្កាត់និរោធក្នុងខណ្ឌច្បារអំពៅ មានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេ។ ដោយឡែកថ្ងៃនេះ ទើបរកឃើញអ្នកឆ្លងពីរករណីទៀតមានអាស័យនៅដ្ឋានរស់នៅនៅតំបន់ត្រឡោកបែកក្នុងខណ្ឌទួលគោក និងនៅម្តុំស្តុប Nokia ខណ្ឌសែនសុខ។
ខាងក្រោមករណីរកឃើញអ្នកឆ្លងកូវីដ ១៨ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០៖
ថ្ងៃ ២៨ វិច្ឆិកា ២០២០ (វិជ្ជមាន ០២ នាក់)
- ស្រ្តីជនជាតិខ្មែរអាយុ ៥៦ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ជ្រាវ ក្រុងសៀមរាប និងបុរីប៉េងហួតផ្លូវ ៦០ ម៉ែត្រជាភរិយាអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
- បុរសជាស្វាមីស្រ្តីខាងលើនៅផ្ទះជាមួយគ្នា ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ រួមមានសមាជិកគ្រួសារ ០៤ នាក់ទៀត (ស្រ្តីអាយុ ៣៦ ឆ្នាំ កុមារា អាយុ ១២ ឆ្នាំ បុរសអាយុ ៣៦ ឆ្នាំ និងបុរសអាយុ ៣០ ឆ្នាំ។
ថ្ងៃ ២៩ វិច្ឆិកា ២០២០ (វិជ្ជមាន ០៨ នាក់)
- ស្រ្តីជនជាតិខ្មែរអាយុ ៣៦ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន ស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
- ស្រ្តីជនជាតិខ្មែរអាយុ ២៤ ឆ្នាំ រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្វាមីបម្រើការនៅនាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ។
- ស្រ្តីជនជាតិខ្មែរអាយុ ៤៥ ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ម្តាយមីងអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- ស្រ្តីជនជាតិខ្មែរអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ គ្រួសារអ្នកបើកបររថយន្តអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- ស្រ្តីជនជាតិខ្មែរ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ប៉ះពាល់អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០។
- បុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំ រស់នៅនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាក្មួយប្រុសរបស់អង្គរក្សអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- កុមារាជនជាតិខ្មែរអាយុ ០៧ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាក្មួយប្រុសអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- បុរសជនជាតិខ្មែរអាយុ ៣៤ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាអ្នកប៉ះពាល់អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០។
ថ្ងៃ ៣០ វិច្ឆិកា ២០២០ (វិជ្ជមាន ០២ នាក់)
- ស្រ្តីជនជាតិខ្មែរអាយុ 64 ឆ្នាំ អាសយដ្ឋាននៅសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន ជាម្តាយមីងអ្នកជំងឺអាយុ ៣៦ ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
- ស្រ្តីជនជាតិខ្មែរអាយុ ២៥ ឆ្នាំ និងទារកប្រុសអាយុ ០៧ ខែ អាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ថ្ងៃ ០២ ធ្នូ ២០២០ (វិជ្ជមាន ០២ នាក់)
- បុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារចិន (អគារកាណាឌីយ៉ា) ប៉ះពាល់ផ្ទាល់ជាមួយស្រ្តីអាយុ ៣៦ ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃ ២៩ វិច្ឆិកា ២០២០។
- ស្រ្តីជនជាតិខ្មែរអាយុ ២៣ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារកាថេ យូណៃធីត។
ថ្ងៃ ០៣ ធ្នូ ២០២០ (វិជ្ជមាន ០៤ នាក់)
- បុរសជនជាតិខ្មែរអាយុ ៣៦ រស់នៅបុរីលឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកនៅហាងកុំព្យូទ័រ ឌីមកុំព្យូទ័រ ផ្លូវព្រះសីហនុ ត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ២០២០។
- ស្រ្តីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសខាងលើ រស់នៅបុរីលឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវជាបងប្អូនជីដូនមួយរបស់បុរសអាយុ ២៣ ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ២០២០។
- កុមារាអាយុ ៣ ឆ្នាំ ត្រូវជាកូនបុរសស្រ្តីខាងលើ ស្នាក់នៅបុរីលឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវជាក្មួយប្រុសរបស់បុរសអាយុ ២៣ ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ២០២០។
- បុរសជនជាតិខ្មែរអាយុ ២២ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺស្រ្តីអាយុ ២១ ឆ្នាំ ដែលបានចូលទៅហាងនោះ។
ថ្ងៃ ០៤ ធ្នូ ២០២០ (វិជ្ជមាន ០៦ នាក់)
- ស្រ្តីជនជាតិខ្មែរឈ្មោះ MUY SOPHEAVY អាយុ ២២ ឆ្នាំ មានអាសយដ្ឋាននៅផ្ទះជួល ខណ្ឌច្បារអំពៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
- ស្រ្តីជនជាតិខ្មែរឈ្មោះ YEAK CHANTHA អាយុ ២៨ ឆ្នាំ មានអាសយដ្ឋាននៅផ្ទះលេខ ២៣៦ ផ្លូវលេង ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ ១ ខណ្ឌច្បារអំពៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
- បុរសជនជាតិខ្មែរឈ្មោះ CHEAK CHANRATH អាយុ ២០ ឆ្នាំ មានអាសយដ្ឋាននៅតំបន់ត្រឡោកបែក ខណ្ឌទួលគោក ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
- ស្រ្តីជនជាតិខ្មែរឈ្មោះ PHO DOLLA អាយុ ២៤ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
- បុរសជនជាតិខ្មែរឈ្មោះ KHAN VEHA អាយុ ២៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
- ស្រ្តីជនជាតិខ្មែរឈ្មោះ KOUCH DAVIN អាយុ ២៣ ឆ្នាំ មានអាសយដ្ឋាននៅផ្ទះអឺ៥៣ ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូលជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ