Connect with us

ព័ត៌មានជាតិ

បេនឡាន​ច្បារ​អំពៅ ធ្លាប់​អ៊ូអរ​ឥឡូវ​ស្ងាត់ជ្រងំ ដោយសារ​ជំងឺ​កូវីដ១៩ផ្ទុះខ្លាំង​

បានផុស

នៅ

​ក្រឡេក​មើល​ទិដ្ឋភាព​នៅ​បេនឡាន​ច្បារអំពៅ​នា​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​នេះ​ គឺ​មាន​សភាព​ស្ងាត់ជ្រងំ​បន្ទាប់ពី​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ច្រើន​ជាង​គេ​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ប្រចាំការ​នៅ​បេន​ឡាន លោក ឡោ សុផល បាន​ឲ្យ​ដឹង​ថា ចាប់​តាំងពី​មាន​ករណី​ចម្លង​មេរោគ​កូ​វីដ​១៩​នៅ​ភូមិ​បឹង​ឈូក​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​រួចមក​ គឺ​នៅ​បរិវេណ​បេនឡាន​ មាន​សភាព​ស្ងប់ស្ងាត់​មិន​ដូច​ពី​មុន​មក​។​ ពិសេស​រថយន្ត​មក​ដឹក​អីវ៉ាន់​ចេញពី​ផ្សារ​ច្បារអំពៅ​ឆ្ពោះ​ទៅតាម​បណ្តា​ខេត្ត​។

​លោក ផល បញ្ជាក់​ទៀត​ថា​ ចំពោះ​អ្នក​ចេញ​ចូល​ក្នុង​បរិវេណ​បេនឡាន​ គឺ​ត្រូវ​បាន​សំអាត​ដោយមាន​សាប៊ូ​លាងដៃ​ ហើយ​ត្រូវ​ពាក់​ម៉ាស់​គ្រប់គ្នា​ទាំងអស់​ មិន​ថា​មន្ត្រី​ប្រចាំការ​ឬ​អ្នក​ដំណើរ​នោះ​ទេ​។ ​ការ​អនុវត្តន៍​វិធានការ​បែបនេះ​ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជំងឺ​កូ​វីដ​១៩​ឆ្លង​ដល់​មនុស្ស​យើង​គ្រប់ៗ​គ្នា​។ លោកបាន​បន្តថា ការ​ស្ងប់ស្ងាត់​ក្នុងអំឡុងពេល​ជំងឺ​ដ៏​សាហាវ​នេះ ​កំពុង​រាតត្បាត​ដល់​សហគមន៍​បែបនេះ ​គឺជា​ប្រការ​ល្អ​បំផុត​ ដែល​ប្រជាពលរដ្ឋ​យល់ដឹង​ច្បាស់​ហើយ​មិន​ចេញ​ពី​ផ្ទះ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ដល់​ក្រុម​គ្រួសារ ដែល​មាន​សមាជិក​ចេញ​មក​ក្រៅ។​ ដូច្នេះ​បើ​ពុំ​មាន​ការចាំបាច់​ សូម​កុំ​នាំគ្នា​ចេញ​ពី​ផ្ទះ​សម្បែង​ គឺជា​ប្រការ​ល្អ​បំផុត​។

​តាម​ការ​អះអាង​ពី​លោក វង់ ឧ​ត្ត​ម ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​អីវ៉ាន់​ចែកចាយ​ទៅតាម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​រថយន្ត​ដឹកជញ្ជូន​មិនបាន​មក​ដឹក​អីវ៉ាន់​ គឺ​ដោយសារតែ​ម្ចាស់​ដេប៉ូ​សូម​ផ្អាក​ទទួលយក​ទំនិញ​ពី​ផ្សារ​ច្បារអំពៅ​មួយ​រយៈ​។​ មិន​ត្រឹមតែ​អីវ៉ាន់​នោះ​ទេ ​សូម្បីតែ​ឮ​ថា ​អ្នក​ច្បារអំពៅ​ចង់​ទៅលេង​ស្រុក​ក៏​ម្នាក់​រារែក​ហើយ​ផ្តាំ​តប​មកវិញ កុំ​ឲ្យ​ទៅ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​ដល់​អ្នកស្រុក​តាម​បណ្តា​ខេត្ត​។ ​ដូច្នេះ​កាលដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ស្ម័គ្រចិត្ត​ដេក​នៅ​ក្នុង​ផ្ទះ​ គឺជា​ប្រការ​ដ៏​ល្អ​និង​រួមចំណែក​ដល់​សង្គម​យើង​កុំ​ឲ្យ​ឆ្លង​រាល​ដល់ ខ​ណៈ​ដែល​ដើរលេង​ឆ្វៀលឆ្វាយ​នេះ​។​ ប្រជាពលរដ្ឋ​ក៏​សប្បាយចិត្ត​ពេល​ឃើញ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​នាំ​យក​ម៉ាស​របស់​សម្តេច​តេ​ជោ ទៅ​ចែកចាយ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​នេះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​គម្រោង​វិនិយោគ​ក្រុមហ៊ុនចំនួន​៥ មាន​ទុនវិនិយោគ​ជាង ១០០​លាន​ដុល្លារ​អាមេរិក នៅ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម