ព័ត៌មានជាតិ
បេក្ខជនប្រឡងណាមិនមានប័ណ្ណចាក់វ៉ាក់សាំងហាមមិនឱ្យចូលក្នុងមណ្ឌលប្រឡងឡើយ
រដ្ឋបាលខេត្តព្រះសីហនុបានហាមប្រាមចំពោះគណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនណា ដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ មិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជ្រើសរើសមន្ត្រីរាជការឡើយ។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៦វិច្ឆិកា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានណែនាំដល់លោកស្រីក្នុងគណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ដើម្បីធានានូវសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងកិច្ចដំណើរការប្រឡង គណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនត្រូវពាក់ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ឱ្យបានគ្រប់ៗគ្នា។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងករណីគណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនណា ដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ មិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។
គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០ ប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣១នាក់ ស្រី ៥៤នាក់ លទ្ធផលប្រឡងជ្រើសរើសមន្ត្រីចំនួន ១០នាក់ ក្នុងនោះសម្រាប់សាលាខេត្តព្រះសីហនុចំនួន ៦នាក់ និងក្រុងកោះរ៉ុង ចំនួន ៤នាក់ ។
មុនពេលប្រឡង លោក គួច ចំរើន បានធ្វើការណែនាំដល់មន្ត្រីដែលមានតួនាទី ភារកិច្ចធ្វើជាគណកម្មការ អនុគណៈកម្មការ ក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ចតាមដំណាក់កាលនីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើសុំទៅប្រធានគណៈកម្មការ ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា តាមគោលការណ៍ និងលក្ខន្តិកៈនៃការប្រឡងតាមឋានានុក្រម។

អភិបាលខេត្តបន្តថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ជាឱកាសសម្រាប់កូនចៅរបស់អ្នកខេត្តព្រះសីហនុ បានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវគុណភាព តម្លាភាព ហើយមន្ត្រីដែលយើងជ្រើសរើស ត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបញ្ជាក់ថា« យើងត្រូវត្រួតពិនិត្យនៅតាមក្រុងស្រុក ដើម្បីសុំគោលការណ៍ជ្រើសរើសមន្ត្រីដើម្បីបំពេញបន្ថែម ចៀសវាងការប្រមូលផ្តុំនៅតែទីប្រជុំជន ហើយត្រូវពង្រាយមន្ត្រីទៅដល់ក្រុងស្រុកដែលខ្វះមន្ត្រី ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន»៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ