ព័ត៌មានជាតិ
ក្រុមការងារស្ថានអគ្គកុងស៊ុលកម្ពុជា សហការចុះសួរសុកទុក្ខ និងនាំយកអំណោយចែកជូនពលករខ្មែរ១២៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នេះថា នៅថ្ងៃទី២៧ វិច្ឆិកានេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការជាមួយអាជ្ញាធរ ខេត្តសាកែវ និងតំណាងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិពលករ (Labour Rights Promotion Network Foundation) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ដែលពួកគាត់កំពុងធ្វើចត្តាឡីស័កតាមផ្ទះ។

ជាមួយគ្នានោះ ក្រុមការងារក៏បាននាំយក អំណោយឧបត្ថម្ភមានដូចជា អង្ករ ត្រីខកំប៉ុង ទឹកដោះគោ បាយកញ្ចប់ នំប៉័ង ទឹកសុទ្ធ និងសម្ភារៈមួយចំនួនទៀត ចែកជូនពួកគាត់នៅតាមខ្នងផ្ទះចាំចំការចំនួនប្រាំពីរកន្លែង (៤២គ្រួសារ ស្មើ ១២៦នាក់) ដើម្បីជួយសម្រាលទុក្ខលំបាកដល់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩។

ក្រុមការងារបានធ្វើការណែនាំអប់រំ និងរំលឹកបន្ថែមដល់ បងប្អូនខ្មែរទាំងអស់ត្រូវចេះថែទាំសុខភាពជាប្រចាំ ព្រោះជំងឺកូវីដ-១៩ មិនទាន់បាត់នៅឡើយ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាកុល ឬជែល មិនត្រូវទៅកន្លែងណា ដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច ព្រមទាំងអនុវត្តតាមវិធានការសុខាភិបាលថៃ ដែលអាជ្ញាធរថៃបានណែនាំ៕
ដោយ ៖ កោះកែវ




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?