Connect with us

ព័ត៌មានជាតិ

ស្រុក អង្គរជុំ នឹង ក្លាយ​ជា​ស្រុក​គំរូ​ទី១ នៃ​ការបញ្ឈប់​បន្ទោ​របង់​ក្រៅ​បង្គន់​

បានផុស

នៅ

ក្នុង​ព្រឹត្តិការណ៍​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី ១២ ឆ្នាំ ២០២១ នៅ​ខេត្ត សៀមរាប ដែល​រៀបចំឡើង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង អង្គការ ដៃ គូរ មួយចំនួនទៀត មាន ដូចជា អង្គការ វើ​ល​វី​ស៊ិន អង្គការ​.​វ័ត​ធឺ​អែ​ត​ភ្លេ​ន និង អង្គការ បណ្ដុះបណ្ដាល​កុមារ smart ប​ញ្ចេញ​សារ​សំឡេង បានរ​រួមគ្នា​ធ្វើ​ការជួយ​បញ្ឈប់ នូវ ការ​បន្ទោបង់​ពាសវាលពាសកាល​ឲ្យ​បាន១០០ ភាគរយ​របស់​ប្រជាជន នៅ​ស្រុក អង្គរជុំ ខេត្តសៀមរាប​ទាំងស្រុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចពិភាក្សា​រៀន​សូត្រ​កាលពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​។​ អ្នកស្រី លីវ​សុ ខម​មេឃុំ ចារ​ឈូក ស្រុក អង្គរជ័យ បាន​និយាយថា បច្ចុប្បន្ននេះ ការយល់ដឹង​របស់​ប្រជាពលរដ្ឋ គឺ មាន​កម្រិត​ខ្ពស់​ពួកគាត់​បាន​កែប្រែ​ជីវិត​ពី​ការ​អត់​បង្គន់​ប្រើ​មក​មាន​បង្គន់​ប្រើ​ចំនួន ៩០ភាគរយ ហើយ​នៅ​ឃុំ​របស់ខ្ញុំ​នៅ​សល់​តែ ១០ភាគរយ​ទេ ដែល​គាត់​ពុំ​ទាន់​មាន​បង្គន់​តែ​គាត់​បាន​ទៅ​បត់ជើង​នៅផ្ទះ​បងប្អូន​របស់​គាត់​នៅ​ជិត​គ្នា​នោះ​ដែរ​។ ដោយ​មិន​ទៅ​បត់ជើង​តាម​ព្រៃ​នោះឡើយ​។​ ហើយ​នៅ​ក្នុង​ភូមិ​របស់ខ្ញុំ​នេះ​អ្នក​អត់​បង្គន់​ក៏មាន​ការ​ជួយជ្រោមជ្រែង​ពី​អង្គការ IDE​ជួយ​ដល់​ប្រជាជន​ក្រ​១​និង​ក្រ​២​ដែល​អត់​បង្គន់​។

លោក មេឃុំ មោង ស្រុក ស្រីស្នំ​វិញ​បាន​បញ្ជាក់​ថា ឥឡូវនេះ​ក្នុង​ឃុំ​របស់ខ្ញុំ​គាត់​ភ្ញាក់ រលឹក ច្រើន​ហើយ​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ពី​ការ​អត់​បង្គន់​មក​មាន​បង្គន់​ប្រើ​អស់ហើយ ជាពិសេស ការ​បរិភោគ​ទឹកស្អាត​វិញ​គាត់​មានការ​ដាំទឹក ឬ​ទឹក​ចម្រោះ​និង​ទឹកបរិសុទ្ធ ជាដើម​។

លោក​មេឃុំ​បញ្ជាក់​ទៀត​ថា ​ឥឡូវនេះ​ប្រជាជន​ក្នុង ឃុំ​ខ្ញុំ​មានការ​យល់ដឹង​ពី​បញ្ហា​សុខភាព​ច្រើន​ណាស់ ព្រោះ​គាត់​ដឹងថា ឯ​ការ​ទៅ​បត់ជើង​ពាសវាលពាសកាល​ការ​ក្រៅ​បង្គន់​វិញ​អាច​បង្ក​ទៅជា​ជំងឺ​ជា​ជំងឺ​ផ្សេងៗ​ទៀតផង​។​

តាម​ការបញ្ជាក់​របស់​លោក ង៉ាន់ ភា​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​នៅ ស្រុក អង្គរជុំ មាន ចំនួន ៧​ឃុំ និង ភូមិ ចំនួន៨៦ មាន​ប្រជាជន​សរុប​ទាំងអស់ ៧១៦៦៥​នាក់ ហើយ​ឃុំ​ដែល​បញ្ឈប់​ការ​បន្ទោរ​បង់​ពាសវាលពាសកាល មាន ៤ ឃុំ គឺ​ឃុំ​ចារ​ឈូក ឃុំ ដូន​ប៉េង ឃុំ នគរ​ភាស និង​ឃុំ​តា​សោម​។​ ហើយ​មាន​ឃុំ៣ ដែល​មិនទាន់​បញ្ឈប់​ការ​បន្ទោរ​បង់​ពាសវាល​ពាសកាល​នោះ គឺ ឃុំ គោក​ដូង​ឃុំ គោល និង ឃុំ ស្រែ​ខ្វាវ​។

ទោះ​យ៉ាង​ណា​រដ្ឋបាល​ខេត្ត​សៀមរាប​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​សង្ឃឹម​និង​ជឿជាក់​ថា ស្រុក អង្គរជុំ ទៅ​ថ្ងៃ​ខាងមុខ​នឹង​ក្លាយ​ជា​ស្រុក​គំរូ​ទី១ ដែល​និង​ត្រូវ​បញ្ឈប់​ការ​បន្ទោបង់​ពាសវាលពាសកាល​ក្នុងចំណោម​ក្រុង​ស្រុក​ទាំង១២ ក្នុង​ខេត្ត​សៀមរាប​នេះហើយ៕

ដោយ ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

ឆ្នាំនេះ ខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ​ដូចនៅរាជធានីភ្នំពេញដែរ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ត្រាំ រើស​យក​ពិធីករ Fox News ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក

ជីវិតកម្សាន្ដ៨ នាទីutes មុន

នាយ វ៉ាង ដេត ប្រាប់អ្នកស្គាល់លោកឲ្យប្រុងប្រយ័ត្ន ព្រោះគណនីហ្វេសប៊ុកត្រូវគេលួច Hack ចូលប្រើ

ព័ត៌មានជាតិ៩ នាទីutes មុន

សាកលវិទ្យល័យចំនួន៥ បានចុះMOUជាមួយគ្នាដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតាមសាកលវិទ្យាល័យ

សេដ្ឋកិច្ច១២ នាទីutes មុន

កម្ពុជារកចំណូលបានជាង ៣,៤ ពាន់លានដុល្លារ ពីការនាំចេញកសិផល កើនឡើងជិត ៥០%

Sokha Hotels

ព័ត៌មានពេញនិយម