ព័ត៌មានជាតិ
មុនចូលប្រឡូកក្នុងវិស័យសណ្ឋាគារ គួរយល់ដឹងពីអ្វីខ្លះ?
លោក លួន អានចំណេះ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AMATAKE INNOVEST CO LTD និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចែករំលែកបទពិសោធន៍ដល់អ្នកដែលចង់ប្រឡូកក្នុងវិស័យសណ្ឋាគារ។ លោកថ្លែងនៅក្នុងកិច្ចពិភាក្សាភាគទី១០ ក្នុងក្របខណ្ឌនៃកម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ក្រោមប្រធានបទ «មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យបដិសណ្ឋារកិច្ច» កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាថា អ្នកដែលមានបំណងចង់ប្រឡូក ឬវិនិយោគក្នុងវិស័យសណ្ឋាគារ ការធ្វើ Research (ស្រាវជ្រាវ) ដែលងាយស្រួលបំផុត ដោយគ្រាន់តែលោកអ្នក អាចជ្រើសរើសសណ្ឋាគារដែលពេញនិយមចំនួន ១០។ ឧទាហរណ៍ដូចជា សណ្ឋាគារនៅមណ្ឌលគិរី នៅកំពត នៅកំពង់សោម ដែលយើងទៅលេងហើយឃើញភ្ញៀវចូលច្រើន។

លោកបានលើកឡើងដូច្នេះថា « បងយក១០សណ្ឋាគារក្នុងខេត្តនីមួយៗ ហើយទូរសព្ទទៅម្ចាស់សណ្ឋាគារនៅថ្ងៃដែលមិនមានបុណ្យទាន ឬមិនមែនថ្ងៃសៅរ អាទិត្យ ដើម្បីធ្វើសើវេដឹង ពីសន្ទុះនៃភ្ញៀវទេសចរនៅថ្ងៃនីមួយៗ»។
លោក ចំណេះ បានគូសបញ្ជាក់ថា ប្រសិនបើចង់វិនិយោគច្រើនលើវិស័យនេះ គួរតែធ្វើការស្រាវជ្រាវណាមួយឲ្យបានត្រឹមត្រូវ និងយល់ពីទីផ្សារនេះឲ្យបានច្បាស់ មុននឹងហក់ចូលប្រឡូកក្នុងវិស័យនេះ។
វិស័យសណ្ឋាគារ និងផ្ទះសំណាក់ រងគ្រោះធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ សណ្ឋាគារក្នុងខេត្តសៀមរាបចំនួន ១៧២ ត្រូវបានព្យួរអាជីវកម្ម និង១៨ផ្សេងទៀត ត្រូវបានបិទដំណើរការទាំងស្រុង ខណៈផ្ទះសំណាក់ចំនួន ៩៦កន្លែង បានបិទអាជីវកម្ម និងផ្ទះសំណាក់ចំនួន៩៩កន្លែងទៀត ត្រូវបានផ្អាកប្រតិបត្តិការទទួលភ្ញៀវក្នុងវិបត្តិជំងឺកូវីដ-១៩។ ពេលនោះប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់សារព័ត៌មានក្នុងស្រុកថា វិបត្តិនេះ បានប៉ះពាល់ដល់បុគ្គលិកវិស័យទេសចរណ៍ចំនួនជាង៨ពាន់នាក់ក្នុងខេត្តសៀមរាប។
ប្រធានសមាគមសណ្ឋាគារ លោក ឌិន សុមេធារិទ្ធ បានគូសបញ្ជាក់ថា មុនរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេស មកកម្សាន្តនៅកម្ពុជា មានចំនួនជាង ៦លាននាក់ ក្នុងនោះភ្ញៀវចិនមានចំនួនជាង ២លាននាក់ ប្រទេសអាស៊ានជាង ២លាននាក់ និងជាង ២លានទៀតមកពីប្រទេសប៉ែកអឺរ៉ុប។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ាន ដែលចូលមកកម្សាន្តនៅកម្ពុជា មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។
លោកបានសង្កត់ធ្ងន់ថា វិស័យសណ្ឋាគាររីកចម្រើនទៅបាន គឺពឹងផ្អែកទៅលើភ្ញៀវទេសចរបរទេស ចំណែកភ្ញៀវទេសចរក្នុងស្រុក គឺភាគតិចប៉ុណ្ណោះដែលស្នាក់នៅសណ្ឋាគារ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?