Connect with us

ព័ត៌មានជាតិ

បន្តរួមគ្នាអនុវត្តន៍ភារកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ពិសេសកុមារ និងជនពិការ

បានផុស

នៅ

លោកតូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនូវការជម្រុញដល់ក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់គ្រប់រាជធានីខេត្តបន្តរួមគ្នាអនុវត្តន៍ភារកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សពិសេសកុមារនិងជនមានពិការភាព។ លោកតូច ចាន់នី ថ្លែងបែបនេះខណៈបានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅស្រុកកោះសូទិន ខេត្តកំពង់ចាមនល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះរៀបចំដោយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វគ្គបណ្តុះបណ្តាលនេះមានការឧបត្ថម្ភគាំទ្រដោយថវិការបស់គម្រោងអាស៊ានអូស្រ្តាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកតូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ទិសដៅជាយុទ្ធសាស្រ្តនៃផែនការយុទ្ធ សាស្ត្រជាតិស្តីពីពិការភាព និងជនងាយរងគ្រោះសម្រាប់ឆ្នាំ នេះនិងឆ្នាំក្រោយៗដោយផ្តោតទៅលើការងារ និងសន្តិសុខសេដ្ឋកិច្ច សេវា សុខភាព និងស្តារលទ្ធភាពពលកម្ម ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការងារប្រឆាំងការជួញដូរមនុស្សនិងសមានកម្មជនរងគ្រោះ ព្រមទាំងការបង្កលក្ខណៈងាយស្រួល ការចូលរួមដោយសមភាពសេវាយុត្តិធម៌ និងសិទ្ធិសេរីភាព សមភាពយេនឌ័រ ការកាត់បន្ថយហានីភ័យនិងផលប៉ះពាល់ដោយគ្រោះ មហន្តរាយកិច្ចសហ ប្រតិបត្តិការជាតិ-អន្តរជាតិ និងស្ថិតិ។

លោកអគ្គនាយកបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជារាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានីហ៊ុនសែនតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសជាធំដោយសម្តេចទាំងទ្វេរបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រនិងពុទ្ធចក្រនិងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឲ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយនិងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋពិសេសជនពិការឲ្យបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រាជរដ្ឋាភិបាលបានអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រចាពលរដ្ឋ ក្រ១ និង ក្រ២ គ្រួសារស្លាប់ដោយកូវិដ១៩អំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅកម្ពុជាពិសេសលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់និងស្លាប់រាប់លាននាក់ដែរ ។ ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវតែចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រជនងាយរងគ្រោះ ជនពិកា ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលក៍ដូចជំនួយសប្បុរសធម៏ជូនដល់ពួកគាត់ភ្លាមៗតែម្ដងពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៨ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម