ព័ត៌មានជាតិ
ភាពខុសគ្នារវាងឃ្មុំចិញ្ចឹមនិងឃ្មុំធម្មជាតិ របស់ប្រជាពលរដ្ឋនៅប៉ៃលិន
ការចុះយកឃ្មុំនិងចិញ្ចឹមឃ្មុំ ជាមុខរបរមួយដែលពេញនិយមរបស់ប្រជាជន នៅខេត្តប៉ៃលិន ហើយក៏បានជួយដល់ជីវភាពរបស់ពួកគាត់ឲ្យប្រែប្រួលយ៉ាងឆាប់រហ័ស។
លោក យ៉ុង យុទ្ធី អាយុ៤១ឆ្មាំ រស់នៅសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ថា ខ្ញុំចិញ្ចឹមឃ្មុំ គឺបានទៅរៀនពីអង្គការ ប្រសិនបើមិនបានរៀនពីវិធីចិញ្ចឹមឃ្មុំទេនោះ យើងក៏ពុំអាចចិញ្ចឹមឃ្មុំបានដែរ។ ខ្ញុំចិញ្ចឹមឃ្មុំនៅទីនេះ បើនិយាយពីទិដ្ឋភាពវិញ គឺល្អណាស់នៅតំបន់នេះវាមានប្រយោជន៍បាននាំលំអងពីរុក្ខជាតិមួយទៅរុក្ខជាតិមួយ ខ្ញុំចិញ្ចឹមឃ្មុំចល័ត មិនកំណត់ ភូមិ ឃុំ ទេយើងដាក់ឃ្មុំ ចល័តមាននៅតំបន់ប៉ៃលិនជាប់ព្រំប្រទល់ថៃ ខាងម្តុំ ភូមិក្រចាប់ និងភូមិកំរៀងជាដើម។
លោកបញ្ជាក់ថា ខ្ញុំចិញ្ចឹមឃ្មុំច្រើនយកទឹកពីផ្កាតាង៉ែន និងតំបន់មានផ្កាច្រើនលាយឡំគ្នាទើបសំបូរទឹក បើនិយាយរួមទៅការយកទឹកឃ្មុំវិញ អាចយកទឹកបាន គឺពីខែ៦ ទៅដល់ខែ១០។ យើងអាចយកទឹកឃ្មុំម្ដងៗ បានប្រហែល ៤ (កាន)ដែរ ដោយប្រមូលពីកេះខ្លះបានចំនួន ២០ លីត្រ បើគិតតម្លៃវិញ គឺមួយលីត្រ( ៨ ម៉ឺនរៀល)បើយកដុំគិតតម្លៃផ្សេងហើយយើងបោះលក់ទៅទីផ្សារមានលក់ដុំមានចំនួន ១០ លីត្រ ឬ២០ លីត្រ ៣០លីត្រទៅ ៥០លីត្រ ឬក៏( ២៣ កាន) យើងលក់ក្នុងតម្លៃផ្សេងដែរ។
អ្នកស្រីគន្ធី អាយុ៣៤ឆ្នាំ ជាដៃគូរកឃ្មុំជាមួយលោក យ៉ុង យុទ្ធី បាននិយាយថា ឃ្មុំមានលក្ខណៈខុសគ្នា តាមឃ្មុំដែលគេចិញ្ចឹម គឺចិញ្ចឹមមានកន្លែងរស់នៅ ហើយគេឲ្យចំណីអាហារ គឺសណ្ដែកសៀង ពេលខ្លះវាក៏ទៅក្រេបលម្អងផ្កានៅក្នុងព្រៃ ដោយមិនទៅណាឆ្ងាយៗទេ ហើយ វាហើរចូលសំបុកវិញជាមិនខាន។ អ្នកស្រីបញ្ជាក់ថា ក្រៅពីរបរចិញ្ចឹមឃ្មុំ ខ្ញុំបានទៅរកឃ្មុំបន្ថែមនៅទីព្រៃផ្សេងៗទៀត ដូចលោក យ៉ុង យុទ្ធី បាននិយាយមកហើយ គឺនៅតាមបណ្ដាខេត្តមួយចំនួនដោយចល័តទីតាំង ដែលសម្បូរលំអងផ្កាឲ្យឃ្មុំបឺត។
ដូច្នេះការយកឃ្មុំព្រៃពេលយកបានទឹកវាហើយ គេបានយកមកច្របាច់ចម្រោះយកទឹកត្រឹមត្រូវ មិនខុសពីឃ្មុំចិញ្ចឹមទេ គឺមានអនាម័យដូចគ្នា។ នេះជាការបញ្ជាក់ចុងក្រោយរបស់អ្នកស្រីគន្ធីផងដែរ៕
អត្ថបទ៖ រុងរឿង
សូមចុចអាន៖ កសិករដាំបន្លែសុវត្ថិភាព ដើម្បីសុខភាពអ្នកបរិភោគ និងផ្គត់ផ្គង់ជីវភាពគ្រួសារ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ