ព័ត៌មានជាតិ
មន្ទីររាជធានីខេត្ត ត្រូវបញ្ជូនឈ្មោះបេក្ខភាពប្រឡងបាក់ឌុបត្រឹមថ្ងៃទី៣០វិច្ឆិកា
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានកំណត់ឱ្យមន្ទីរអប់រំយុវជននិងកីឡាទាំង ២៥ រាជធានីខេត្តបញ្ជូនបញ្ជីឈ្មោះបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ការណែនាំកំណត់របស់លោករដ្ឋមន្ត្រីក្រសួងអប់រំនេះ បានធ្វើឡើងនៅក្នុងប្រជុំពីចម្ងាយ (Zoom meeting) ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៧ ធ្នូ ២០២១ កាលពីម្សិលមិញ។

បើតាមលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុង ដែលបានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង និងការិយាល័យ.សុខភាពសិក្សា ចូលរួមប្រជុំពីចម្ងាយ (Zoom meeting) បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនោះលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាទាំង២៥រាជធានីខេត្ត ត្រូវសហការពន្លឿនបញ្ជូនបញ្ជីឈ្មោះគណៈកម្មការមេប្រយោគទាំងមណ្ឌលសំណេរ និងកំណែ និងបញ្ជីបេក្ខភាពប្រឡងដោយមានរូបថតគ្រប់គ្រាន់មកនាយកដ្ឋានជំនាញកិច្ចការប្រឡង យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាមួយនេះដែរ លោករដ្ឋមន្ត្រីបានសម្រេចតម្លើងលក្ខខណ្ឌអាយុ៥៥ឆ្នាំ ដល់គណៈកម្មការមេប្រយោគ ប៉ុន្តែត្រូវមានសុខភាពល្អ។ ចំណែកបុគ្គលិកអប់រំមានជំងឺប្រចាំកាយ ដូចជាលើសឈាម ទឹកនោមផ្អែម ជាដើម មិនអនុញ្ញាតឱ្យចូលរួមជាគណៈកម្មការឡើយ ទោះបីមានអាយុក្រោមលក្ខខណ្ឌក្ដីនិងបេក្ខភាពប្រឡងត្រូវតែបញ្ចប់ និងសម្អាតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ជាកំណត់ រាជធានី ខេត្តត្រូវទទួលខុសត្រូវនិងដោះស្រាយជាមួយបេក្ខជនចំពោះបញ្ហាដកបេក្ខភាពប្រឡង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាពជាចម្បងពិសេសគណៈកម្មការមេប្រយោគ និងបេក្ខជន។ចំពោះគណៈកម្មការដែលរកឃើញវិជ្ជមានកូវីដ១៩មុនថ្ងៃប្រឡង និងកំពុងដំណើរការប្រឡង មិនអនុញ្ញាតឱ្យបំពេញភារកិច្ចឡើយ។ ដោយឡែកបេក្ខជនដែលវិជ្ជមានជំងឺកូវីដ១៩ក្រសួងកំពុងពិចារណាក្នុងការរៀបចំឱ្យប្រឡងបែបណា ឬដកមិនឱ្យប្រឡង នឹងប្រជុំពិភាក្សាគ្នាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា ពីដំបូងឡើយក្រសួងអប់រំយុវជននិងកីឡា គ្រោងរៀបចំការប្រឡងបាក់ឌុបនៅថ្ងៃទី៦ធ្នូ។ ប៉ុន្តែក្រោយមកបានរំកិលទៅធ្វើនៅថ្ងៃទី២៧ធ្នូវិញ ដើម្បីឱ្យសិស្សមានពេលវេលាសិក្សាបានច្រើន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក