Connect with us

ព័ត៌មានជាតិ

ធនាគារអេស៊ីលីដា បន្តអភិវឌ្ឍ​បច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើសេវា​ជូនអតិថិជន

បានផុស

នៅ

ធនាគារអេស៊ីលីដាដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជាបាននឹងកំពុងបន្តខិតខំអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗ និងទំនើបៗឥតឈប់ឈរដើម្បីបម្រើសេវាជួនដល់អតិថិជនកាន់តែមានភាពងាយស្រួលថែមទៀតក្នុងការប្រកបមុខរបរក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

តួយ៉ាងធនាគារបានអភិវឌ្ឍន៍នូវមុខងារសំខាន់ៗរបស់អេស៊ីលីដាម៉ូបាលនិងបានពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយដោយបានពង្រាយស្វ័យប្រវត្តិធនាគាររាប់រយកន្លែងនៅទូទាំងប្រទេសដើម្បីបង្ខិតសេវាកាន់តែជិតដល់អតិថិជនងាយស្រួលក្នុងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយឬទៅកាន់ធនាគារផ្ទាល់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។

លោកស្រីបានបន្តថា ធនាគារ អេស៊ីលីដាកំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន សាធារណជននិងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមានម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាមអេស៊ីលីដាម៉ូបាល។

លោកស្រីនាយិកាបានបន្តទៀតថា អតិថិជនអាចអញ្ជើញទៅដក ដាក់ប្រាក់បើកគណនីធនាគារឬធ្វើវិនិយោគជាមួយ​ធនគារដោយខ្លួនឯងផ្ទាល់បាននៅតាមទូម៉ាស៊ីន នៅទូទាំងប្រទេសដោយក្តីរីករាយ២៤ម៉ោងលើ២៤ម៉ោងដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយដោយអាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយដែលនៅជិតផ្ទះបានយ៉ាងងាយស្រួលនិងមិនជួបមនុស្សច្រើនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។

លោកស្រីនាយិកាបានបញ្ជាក់ថាលើសពីនេះទៀតការដែលធនគារអេស៊ីលីដាដាក់ពង្រាយម៉ាស៊ីនស្វ័យប្រវត្តិមានបច្ចេកវិទ្យាទំនើបបំផុតដ៏ច្រើនេះគឺមិនត្រឹមតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺ​កូវីដ-១៩​ប៉ុណ្ណោះទេ ថែមទាំងធានាឱ្យបាននូវនិរន្តរភាពសេវាកម្ម ធនាគារ និង ហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម